ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ពន្ធដារ​ខេត្ដ​ព្រះសីហនុ ៖ គុយទាវ​មួយ​តុ ភី​រិ​ទ្ធ ចេញ​លុយ​ម្នាក់ឯង​? ​

ពន្ធដារ​ខេត្ដ​ព្រះសីហនុ ៖ គុយទាវ​មួយ​តុ ភី​រិ​ទ្ធ ចេញ​លុយ​ម្នាក់ឯង​? ​

ព្រះសីហនុ ៖ មន្ដ្រីរាជការ ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះសីហនុ​ដែល​ជួបជុំគ្នា នៅតាម​ហាង​កាហ្វេ​នានា​នោះបាន​លើក យកពាក្យ​សម្ដី​អតីត​មេដឹកនាំ​ខ្មែរក្រហម តា​ម៉ុក​ដែល​និយាយថា “​គុយទាវ​មួយ​តុ ឱ្យ​ម៉ុក​ចេញ​លុយ​ម្នាក់ឯង​” ។ មានន័យថា ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ដែល មានការ​កាប់សម្លាប់​ជីវិត​ប្រជាពលរដ្ឋ ស្លូតត្រង់​ជាង​៣​លាន​នាក់​ដាក់​ការទទួល ខុសត្រូវ​ទៅលើ​តែ​តា​ម៉ុក​ម្នាក់​ឬ​? ដូច គ្នា​នេះដែរ អំពើពុករលួយ​នៅ​សាខា​ពន្ធ ដារ​ខេត្ដ​ព្រះសីហនុ​ដាក់​ការទទួល​ខុស ត្រូវតែ​ទៅលើ​លោក​ភី​រិ​ទ្ធ តែម្នាក់ឯង នោះទេ​ឬ​?
​គេ ខ្សឹបខ្សៀវ​ថា ក្រៅពី​លោក ខៀន សង្ហា ដែលជា​ប្រធាន ជា​អ្នក​ទទួលខុស ត្រូវ​ធំ​ក្នុង​រឿង​ពុករលួយ​នៅ​សាខា​ពន្ធដារ ខេត្ដ​ព្រះសីហនុ​នោះ ក៏​នៅមាន​លោក អ៊ឹម ចំណាន ប្រធានការិយាល័យ​ចុះបញ្ជី ក៏​ជា​ជន​ពុករលួយ​ធំ​ណាស់ដែរ ។ គាត់​ជា​អ្នក​ប្រថាប់ត្រា​លើ​ពន្ធ​៤​ភាគរយ ក្នុងពេលដែល​លោក​ភី​រិ​ទ្ធ ជា​អ្នក​កាន់ ផ្នែក​ពន្ធ​តែ​២​ភាគរយ​ប៉ុណ្ណោះ ។ អំណាច​នៃ​អំពើពុករលួយ​របស់លោក​អ៊ឹម ចំណាន ត្រូវគេ​រាយការណ៍​ថា​ពេល​កំពុង​សាងសង់​វីឡា​ដ៏​ធំ​មួយ​ក្រោយ​មន្ទីរ​សុខា ភិ​បាល​ខេត្ដ ។
​កាលពី ចុងខែ​វិច្ឆិកា ឆ្នាំ​០៣ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ដ​ព្រះ សីហនុ​លោក ភី​រិ​ទ្ធ ដោយ​ជាប់ចោទ​ពីបទ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក រលួយ ។ ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះសីហនុ សាទរ​ចំពោះ​ចំណាត់ការ​បែបនេះ ប៉ុន្ដែ​ថា​ហាក់ដូចជា​មិន​គ្រប់គ្រាន់​នៅឡើយ ព្រោះថា​អំពើពុករលួយ​នៅក្នុង​អង្គភាព សាខា​ពន្ធដារ​ខេត្ដ​នេះ មិនមែន​មានតែ លោក ភី​រិ​ទ្ធ ម្នាក់​ប៉ុណ្ណោះ​ទេ ។ ប្រជា​ពល រដ្ឋ​និយាយថា ក្រៅពី​លោក​ខៀន សង្ហា ជា​ប្រធាន ដែលជា​អ្នកទទួលខុសត្រូវ​ធំ  ក្នុង​រឿង​ពុករលួយ​ក៏​នៅមាន​លោក​អ៊ឹម ចំណាន​ម្នាក់ទៀត​ដែល​ទំហំ​នៃ​អំពើ​ពុក រលួយ​អាច​និយាយបានថា​ក្រាស់ក្រែល ជាង​លោក​ភី រិ​ទ្ធ​ទៅទៀត ។
​ពលរដ្ឋ​នៅ ក្រុងព្រះសីហនុ​និយាយថា ភូមិគ្រឹះ​ដ៏​ធំ​មួយ​របស់លោក​អ៊ឹម ចំណាន នៅក្រោយ​អតីត​មន្ទីរ​សុខាភិបាល​ខេត្ដ នោះ​អាច​បានមកពី​អំពើពុករលួយ​ក្នុងតួនាទី​ជា​ប្រធានការិយាល័យ ចុះបញ្ជី ។​
​អ្នក ក្រុងព្រះសីហនុ​និយាយ​មិន​ឈប់ ឈរ​អំពី​បញ្ហា​ដែល​“​គុយទាវ​មួយ​តុ ម៉ុក ចេញ​ម្នាក់ឯង​”​នេះ ហើយ​ថា គួរតែមាន ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ ព្រោះ បុគ្គល​ទាំង​២​នាក់​(​អ៊ឹម ចំណាន និង ភី​រិ​ទ្ធ​) មាន​ទំហំ​ពុករលួយ​ប្រហែល​គ្នា ។ គេ​រំពឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​រំលង​រឿងនេះ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya