ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់ ត្រូវ​សង្ឃ​មួយអង្គ​បង្ខាំង​រំលោភ​ក្នុង​កុដិ​ ​

នារី​ម្នាក់ ត្រូវ​សង្ឃ​មួយអង្គ​បង្ខាំង​រំលោភ​ក្នុង​កុដិ​ ​

កំពង់ឆ្នាំង ៖ សង្ឃ​១​អង្គ​បាន​រត់​ចេញពី​វត្ដ​បន្ទាប់ពី​បង្ខាំង​ស្រី​ស្នេហ៍​វ័យ ក្មេង​ទុក​ក្នុង​បន្ទប់ទឹក​នៃ​កុដិ​មួយ​ក្រោយពេល​មានទំនាស់​គ្នា​ពី​រឿង ស្នេហ៍​ខុស​តម្រា  ស្ថិតក្នុង​វត្ដ​ទេ ព​ធីតា​រាម ហៅ​វត្ដ​យាយ​ទេព ក្នុងភូមិ ត្រញំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ រឿងរ៉ាវ​ខាងលើនេះ​ទើប​បែកធ្លាយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ក្រោយពី​នារី​ជា ស្រី​ស្នេហ៍​បាន​ប្ដឹង​នគរបាល​ក្រុង​កំពង់ឆ្នាំង រួច​នគរបាល​ទៅ​កាត់​សោ​កុដិ​ដើម្បី​ពិនិត្យ ។​
នាង​បាន​ស្រឡាញ់គ្នា​ជាមួយ ព្រះសង្ឃ​នាម ភន ធា​រី ព្រះជន្ម​២៣​ឆ្នាំ តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ ប៉ុន្ដែ​ពួក នាង​មិនដែល​ធ្វើ​អ្វី​ខុស​ប្រពៃណី​ឡើយ ។ រហូតដល់​ឆ្នាំ​២០១០​មាន​យប់​មួយ​សង្ឃ​អង្គ​នេះ​បាន​ណាត់​នាង​ឱ្យទៅ​ជួប ហើយ បាន​នាំ​នាង​ឡើង​ទៅលើ​កុដិ​ក្នុង​វត្ដ ហើយ​បាន​ចាប់​នាង​រំលោភ​បានសម្រេច​។ ក្រោយ​រំលោភ​លោក​បាន​គំរាម​មិនឱ្យ ប្រាប់​នរណា​ទេ បើ​ហ៊ាន​ប្រាប់​លោក​នឹង អារ​.​ក​សម្លាប់ចោល ។ ក្រោយពី​នោះ មក​បាន​ប្រហែល​៣​ខែ​សង្ឃ​អង្គ​នេះ​បាន ទូរស័ព្ទ​ហៅ​នាង​ឱ្យទៅ​ជួប​ហើយ​ក៏បាន ចាប់រំលោភ​សម្រេច​ម្ដងទៀត ។ ចាប់ ពី​ពេល​នោះមក​មិនដែល​បានធ្វើ​អ្វី​ទៀត ទេ តែ​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​របៀប ស្នេហា​រហូតមក​ដោ​យស​ង្ឃ​អង្គ​នោះ បាន​សន្យាថា នឹង​សឹក​មក​ដណ្ដឹង​នាង តាមផ្លូវ​ច្បាប់ ។​
នៅ​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​២០១៤ លោកសង្ឃ​នាម ភន ធា​រី បានឱ្យ​នាង​មកជួប ហើយ​បាន​សុំ ដក​ទូរស័ព្ទ​នាង​ទុក​ឆែក​លេខ​មើល​ក្រែង​មាន​ប្រុស​ស្នេហ៍​ឯណា​ផ្សេង​ក្រៅពី លោក នាង​ក៏​ព្រម​ទុកឱ្យ ។ លុះដល់​ថ្ងៃទី​៦ ខែ មករា ម៉ោង​ប្រហែល​២​ជាង​នាង​បាន ទៅ ទារ​យក​ទូរស័ព្ទ​របស់​នាង​វិញ​លោក ប្រាប់ថា ទូរស័ព្ទ​នៅក្នុង​កុដិ​ចូល​ទៅយក ទៅ​ពេលនោះ​លោកសង្ឃ ភន ធា​រី បាន​ទាញ​ទ្វារ​ចាក់សោ​កុដិ​ជាប់​ទុក​នាង​នៅក្នុង កុដិ​ហើយ​បង្ខំ​នាង​រំលោភ​បានសម្រេច​។ ក្រោយពេល​រំលោភ​រួចហើយ​លោកសង្ឃ នោះ​មិន​បានឱ្យ​នាង​ត្រឡប់មកផ្ទះ​វិញ​ទេ ដោយ​ចាក់សោ​បង្ខាំង​នាង​មួយ​យប់ ទល់​ភ្លឺ​ថ្ងៃទី​៧ ខែមករា ។ រហូតមកដល់ ម៉ោងជាង​៩​ព្រឹក​ព្រះសង្ឃ​នោះ​មិនទាន់បាន​ដោះលែង​នាង​ឱ្យមក​ផ្ទះ​វិញទៀត ដោយបាន​យក​បាយ​ទៅឱ្យ​នាង​ហូប​តែ នាង​មិន​ហូប​ហើយ​បាន​ជជែក​គ្នា​ពី​រឿង​សន្យាថា សឹក​ទៅ​ដណ្ដឹង​នាង​តាមច្បាប់ តែ​ការសន្យា​បានត្រឹមតែ​បបូរមាត់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ដោយសារ តែ​ការជជែក​គ្នា​មិន​ចុះសម្រុង​ពី​រឿង ចូល​ស្ដីដណ្ដឹង​រៀប​ការមិន​ច្បាស់លាស់ ទើប​មានការ​ឈ្លោះទាស់ទែង​គ្នា ។​លុះ មកដល់​ម៉ោងជាង​២​រសៀល​ថ្ងៃទី​៧ ខែ មករា នាង​ប្រាប់ថា ឈឺ​បត់ជើង​ទើប លោកសង្ឃ​នោះ​ព្រម​បើកទ្វារ​កុដិ​ឱ្យ​នាង​ចេញមក​បត់ជើង​ក្នុង​បន្ទប់ទឹក ប៉ុន្ដែ​អ្វី ដែល​ស្មាន​មិន​ដល់​នោះ​ពេល​នាង​ចូល ក្នុង​បន្ទប់ទឹក​ស្រាប់តែ​សង្ឃ​អង្គ​នោះបាន​យក​សោ​មក​ខ្ទាស់​ទ្វារ​ពី​ក្រៅ មិនឱ្យ​នាង ចេញ​ហើយ​សង្ឃ​អង្គ​នោះ​ក៏​គេចខ្លួនបាត់ ទៅ ។ នាង​បញ្ជាក់ថា នាង​ជាប់ ក្នុង​បន្ទប់ទឹក​ជាង​កន្លះ​ម៉ោង​ដោយ​ស្រែកហៅ​ឱ្យគេ​ជួយ​តែ​គ្មាន​អ្នកណា​ឮ ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya