ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៩ មករា នេះ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ករណីឆេះឃ្លាំងស្តុកក្រណាត់នេះ គេសង្ស័យថាមានអ្នកលួចដុត។
ឃ្លាំងស្តុកក្រណាត់មួយនេះមានទំហំ៨ម៉ែត្រគុណ២០ម៉ែត្រ សាងសង់ពីថ្ម ប្រក់សង្ក័សី ដែលមានម្ចាស់ឈ្មោះ ប្រាក់ ភារុន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៥៤ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជួលឃ្លាំខាងលើឲ្យទៅអ្នកស្តុកក្រណាត់ ស្រាប់តែមានភ្លើងឆាបឆេះពីខាងក្រៅរបងឆ្លងរាលដាលឆាបឆេះអស់ឃ្លាំង ទាំងស្រុងតែរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ ។
អគ្គិភ័យនេះមិនមែនបង្កមកពីទុស្សេខាងក្នុងឃ្លាំងស្តុកក្រណាត់នោះទេ គឺឆេះផ្តើមចេញពីកំទេចក្រណាត់ដែលជ្រុះរាយប៉ាយនៅខាងក្រៅមិនដឹងថា មានអ្នកលួចដុត ឬបោះចោលកន្ទុយបារីនៅលើកំទេចក្រណាត់ទើបធ្វើឲ្យឆេះឆ្លងរាលដាល ចូលទៅក្នុងឃ្លាំង៕