ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ចោរ​ចូល​គាស់​ទូដែក នៅក្នុង​រោងចក្រ​កាត់ដេរ​ហ្គោល​ហ្វេម ​

ចោរ​ចូល​គាស់​ទូដែក នៅក្នុង​រោងចក្រ​កាត់ដេរ​ហ្គោល​ហ្វេម ​

កណ្ដាល ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ។ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា​ខ្មោច​ក្នុង​ជា​អ្នក​ឲ្យ​ដៃ​ខ្មោច​ក្រៅ ។ រោងចក្រ​កាត់ដេរ​យីហោ​ហ្គោល​ហ្វេម ដែលមាន​ក្រុម​សន្តិសុខ​ជាច្រើន​នាក់​យាម​ការពារ​ទាំងថ្ងៃទាំងយប់​នោះ  ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ចូលទៅក្នុង​ការិយាល័យ​គ​ណ​នេ​យ្យ ធ្វើ​សកម្មភាព​គាស់​ទូដែក​ដាក់​លុយ  ។
​សមត្ថ កិច្ច​ដែល​កំពុង​ឈរ​នៅ​កន្លែងកើតហេតុ​និយាយថា ករណីនេះ​ពុំមាន​បាត់បង់​ប្រាក់​អ្វី​ធំដុំ​នោះទេ ព្រោះ​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទូដែក​ដាក់​ប្រាក់​ពុំបាន​សម្រេច ។ ប្រាក់​ដែល​បាន​បាត់បង់​មាន​ចំនួន​២.៦០០​ដុល្លារ  ដែល​បុ​ក្គ​លិ​ក​គណនេយ្យ​និង​ជា​អ្នក​កាន់​ប្រាក់​ក្រុមហ៊ុន​មានឈ្មោះ ទីង ប៉​ចៀន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន បាន​ទុក​នៅក្នុង​កេស​តុ​ធ្វើការ​របស់ខ្លួន​។​
​បើ តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ ចិន ឡាង អាយុ​៣១​ឆ្នាំ មុខងារ​ជា​ប្រធាន​គណនេយ្យ​ក្រុម​ហ៊ុ​ហ្គោ​ហ្វេម បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤ មាន​បុគ្គលិក​ចំនួន​៣០​នាក់ ក្នុងនោះ​ជនជាតិខ្មែរ​២៣​នាក់ បាន​ចូលធ្វើការ​នៅក្នុង​ការិយាល័យ​គណនេយ្យ​ជាធម្មតា រហូតដល់​វេលា​ម៉ោង​៨​យប់ បុគ្គលិក​ទាំងអស់​បាន​នាំគ្នា​ចេញពី​ធ្វើការ​អស់ ។ ដោយឡែក រូបគាត់​ជា​ប្រធាន​គណនេយ្យ ក៏បាន​ចេញពី​ធ្វើការ​នៅវេលា​ម៉ោង​១១​យប់​ដែរ ហើយ​បាន​ចាក់សោរ​ទ្វា​ត្រឹមត្រូវ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៩ ខែ ឆ្នាំ​ដដែល ពេលដែល​រូបគាត់​ចូលធ្វើការ​វិញ ក៏បាន ឃើញ​សម្ភារៈ​នៅក្នុង​ការិយាល័យ​មាន​សភាព​ខុសប្លែក​ពី​ភាព​ដើម និង​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​បង្វែរ​ចេញពី​កន្លែង​ដាក់​ទូដែក ។ ក្រោយពី​ឃើញ​យ៉ាង​ដូច្នេះ រូបគាត់​ក៏បាន​រត់​ទៅប្រាប់​សន្តិសុខ​និង​ប្តឹង​សមត្ថកិច្ច ។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​មិនមាន​គ្នា​ច្រើ​នោះទេ អាច​ម្នាក់ឯង ឬក៏​២​នាក់​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ក្នុង​ចន្លោះ​ម៉ោង​១២​រំលោង​អធ្រាត្រ​ទៅដល់​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya