ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្សែង​ស្អុយ​ភាយ​ចេញពី​ស្នាក់ការ​គយ​បាវិត​របស់លោក យន់ សំអន​

ផ្សែង​ស្អុយ​ភាយ​ចេញពី​ស្នាក់ការ​គយ​បាវិត​របស់លោក យន់ សំអន​

ស្វាយ ​រៀង​៖ ​សារ​ព័ត៌​មាន​​អរិយធម៌​​បាន​ទទួល​​សេចក្តី​រាយ​ការណ៍​​ព័ត៌​មាន​​ពី​​ក្រុម ​​អ្នក​រក​ស៊ី ​ដឹក​ជញ្ជូន​​ទំនិញ​ ​និង​​ក្រុម​​អ្នក​​រត់​ការ​​ទំនិញ​​ថា​ ​មាន​​ផ្សែង​​ស្អុយ​​ភាយ​​ចេញ​ពី​​ស្នាក់​ការ​​គយ​​ច្រក​​អន្តរ​ជាតិ​​បាវិត ​ ​ពោល​​គឺ​មាន​​មន្ត្រី​​គយ​​បាន​​ប្រើ​​ជំនាញ​​របស់​ខ្លួន​​តាម​រ​យៈ​​ការ​ ត្រួត​​ពិនិ​ត្យ​​ទំនិញ​ ក៏​ដូច​ជា​​ឯក​សារ​​នាំ​ចូល ​ដោយ​​ដាក់​​កំហិត​​ឲ្យ​​មាន​ការ​​បង់​ប្រាក់​​សម្រាប់​​មន្ដ្រី​​គយ ​ដែល​ជា​​ទង្វើ​​ផ្ទុយ​​ពី​​គោល​ការណ៍​​របស់​​ក្រសួង​​

សេដ្ឋ​កិច្ច​ ​និង​​ហិរញ្ញ​វត្ថុ​ ក៏​ដូច​ជា​​អគ្គ​​នាយក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករ​។​ ​ប្រភព​បាន​ទម្លាយ​ឲ្យ​អរិយធម៌​ដឹង​ទៀតថា សកម្មភាព​ខាងលើនេះ​ត្រូវបាន​លោក យន់ សំអន ដែលជា​ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្ដរជាតិ​បាវិត បាន​គាំទ្រ​ឲ្យ​មាន​រូប​ភាពមិនប្រក្រតី​កើតឡើង តាមរយៈ​ការបង្ខំ​ឲ្យ​ក្រុម​អ្នក​រត់ការ​ទំនិញ​បង់ប្រាក់​ក្រៅច្បាប់​សម្រាប់ ថ្លៃ​សេវា​ពិនិត្យ​ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​ដោយ​មិនអាច​គេចវេះ​បានឡើយ​។

​ប៉ុន្ដែ​មន្ដ្រី​គយ​ខ្លះ​បាន​លើកឡើងថា ចំពោះ​ប្រភព​ចំណូល​ដែល​បាន មកពី​ការ​កោសរូស​ពី​ក្រុម​អ្នក​រត់ការ​ទំនិញ​លោក យន់ សំអន ពិត​ជាមាន​ចំណូល​ខ្ពស់​តាមរយៈ​ការពិនិត្យ​ឯកសារ​រាល់​ទំនិញ​ហូរ​ចូល​បង់ពន្ធ ក៏ដូចជា​ទំនិញ​វិនិយោគ​ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​នោះ។

រាល់​ឯកសារ​នៃ​ទំនិញ​វិនិយោគ​ភាគច្រើន ដែល​បាន​នាំ​ទំនិញ​មកពី​ទីក្រុង​ហូជីមិញ ចំពោះ​ការពិនិត្យ​ឯកសារ គ្រាន់តែ​ជំនាញ​គយ​ក៏ត្រូវ​ចំណាយ​យ៉ាងតិច​ពី​១០០​ទៅ​១១៥​ដុល្លារ ហើយ​​ការបង់ប្រាក់​សម្រាប់​មន្ដ្រី​គយ​ក្រៅផ្លូវការ​ក្នុង​ម្នាក់ៗ​ចាប់ពី ១០​ដុល្លារ​រហូតដល់​៦០​ដុល្លារ ក្នុង​មួយ​ឯកសារ​ផងដែរ​។ ប្រភព​ដដែល​បាន​ឲ្យ​បណ្តាញសារព័ត៌មាន​អរិយធម៌​ដឹង​ទៀតថា ចំពោះ​ការបង់ប្រាក់​ដែល មាន​ចំនួន​ពី​១០០​ទៅ​១១៥​ដុល្លារ ក្នុង​មួយ​ឯកសារ​ហើយ​​ប្រាក់​ទាំងនេះ​មិនមែនជា​គោលការណ៍​រប​ស់​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប៉ុន្ដែ​ជាគោលការណ៍​ដែល​មន្ដ្រី​គយ និង​សមត្ថកិច្ច​ពុក​រលួយ​​បាន​តម្រូវ ឲ្យ​មានការ​បង់ប្រាក់​បែបនេះ​ដើម្បី​យកមក​ធ្វើ​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ​តែប៉ុណ្ណោះ ពិសេស បាន​ទៅលើ​លោក យន់ សំអន នោះ​តែម្តង។

​អ្នក​រត់ការ​ទំនិញ​បាន​លើកឡើងថា ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​ស្នាក់ការ​គយ​មិនអាច​ជៀស​ផុត​ពី​ការចាប់​កំហុស ដោយមាន​ការតម្រូវ ឲ្យ​បង់ប្រាក់​បន្ថែម​ចាប់ពី ២០​ទៅ​៣០​ដុល្លារ ឬ​ពី​១០​ម៉ឺន ទៅ​២០​ម៉ឺន​រៀល​។ ជាទូទៅ​មន្ដ្រី​គយ​ច្រើនតែ​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​តាមរបៀប​ពុករលួយ យ៉ាងច្រើន បើ​ប្រៀបធៀប​ទៅនឹង​សមត្ថកិច្ច​ដទៃទៀត​ដែលមាន​វត្ត​មាននៅ​ច្រក​បាវិត ព្រោះ​គ្រប់​ឯកសារ​នាំចូល​ទំនិញ​វិនិយោគ ក៏ដូចជា​ទំនិញ​នាំចូល​បង់ពន្ធ ត្រូវ​ជួប​​ផល​លំបាក​និង​មានការ​យឺតយ៉ាវ ប្រសិនបើ​មិន​បង់ប្រាក់​តាម​ការតម្រូវ​របស់​មន្ត្រី​គយ​ទេនោះ​។

​លោក យន់ សំអន ទំនងជា​បានទទួល​រាល់​សំណូក​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេច​ពន្ធ​ ដ៏ ច្រើន​ក្រាស់ក្រែល ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​សមត្ថកិច្ច​មួយចំនួន​ដែល កំពុងតែ​ពាក់ព័ន្ធ ចំពោះ​ការឃុបឃិត​ឲ្យ​មានការ​នាំចូល​ទំនិញ​ដែលជា​ផលិតផល​សម្រេច រួចហើយ​គេ​បង្វែរ​ឯកសារ​ទាំងនោះ ទៅជា​ទំនិញ​វិនិយោគ​គឺ​ត្រង់​ចំណុច​​នេះ មិន​ត្រឹមតែ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​ឃុបឃិត​គ្នា​ឲ្យ​ទំនិញ​ទាំងនេះ​ហូរ​ចូល​ពី​ប្រទេសជិតខាង​ដោយ ជ្រក​ក្រោម​គោលការណ៍​ទំនិញ​វិនិយោគ​ដើម្បី​ស្នើសុំ​សេ​អូ​ពី ក្រសួងពាណិជ្ជកម្ម​សម្រាប់​នាំ ចេញទៅ​សហភាព​អឺរ៉ុប​និង​អាមេរិក និង​​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​។

​ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​អរិយធម៌​ដឹង​ទៀតថា ចំពោះ​លោក យន់ សំអន ប្រធាន​ស្នាក់​ការ​​គយ​ច្រក​អន្ដរជាតិ​បាវិត សម្រាប់​ខ្លួន​គាត់​ពេលដែល​ត្រួតពិនិត្យ​ឯកសារ​ក៏​តម្រូវ​ឲ្យ​បង់​មួយ​ឯកសារ ចំនួន​១០​ដុល្លារ សម្រាប់តែ​ទំនិញ​វិនិយោគ​ហើយ​ករណី​ទំនិញ​នាំចូល​បង់​ពន្ធ​គឺ​លោក យន់ សំអន តម្រូវ​ឲ្យ​បង់ប្រាក់​ច្រើនជាង​នេះ​យ៉ាងហោច ណាស់​ក៏ ២០​ទៅ​៤០​ភាគរយ​ដែរ សម្រាប់​ថ្លៃ​ប៊ិច​ស៊ី​ញ៉េ​១​ឯកសារ​។ គេ​ទទួលស្គាល់ថា ច្រក​អន្ដរជាតិ​បាវិត​ខេត្ដ​ស្វាយរៀង​នេះ ទំនិញ​ភាគច្រើន​ជា​ផលិតផល​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ហើយ​ការ​នាំចូល​ទំនិញ​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ក៏មាន​ចំនួន​ច្រើន​លើសលុប​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក សន្ធាប់ តាមរយៈ​សកម្មភាពរ​បស់​លោក​យន់ សំអន និង​មន្ត្រី​ជំនិត​របស់គាត់​បី​បួន​នាក់​។

​តាមរយៈ​សេចក្តីរាយការណ៍​ខាងលើនេះ អរិយធម៌​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក យន់ សំអន ប្រធាន​ស្នាក់ ការ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត​នេះដែរ តែ​មិនអាច​ទាក់ទង​បាន​ដោយ​ទូរស័ព្ទ​ហៅចូល​ហើយ​តែ​គ្មាន​អ្នក​លើក​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អរិយធម៌​នឹង​រង់ចាំ​ទទួល​ការឆ្លើយបំភ្លឺ​ណាមួយ​ពី​ លោក យន់ សំអន ពី​សេចក្តីរាយការណ៍​ដែល អរិយធម៌​ទទួលបាន​ខាងលើនេះ​៕

ដោយៈ ​សេនា​បាវិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya