ប្រភពពត៌មានអោយដឹងដែរថា ក្មេងស្រីម្នាក់នោះ មានឈ្មោះថា Ma Li Fay អាយុ ៨ឆ្នាំ រស់នៅក្នុងទីក្រុង បាងកក ប្រទេសថៃ។ ប្រភពពត៌មាន របស់គេហទំព័រ បរទេសមួយដែល មានឈ្មោះថា Worldnewsdaily បានចុះផ្សាយពី អភូតហេតុចំឡែក ក្មេងស្រីម្នាក់ មានខ្លួនជា សត្វពស់ពាក់កណ្តាល និងជាមនុស្ស ពាក់កណ្តាល ។ ក្មេងស្រីម្នាក់នេះ ចាប់កំណើត ដោយមិនមានជើង ដូចមនុស្សធម្មតាឡើយ គឺនាងបែរជាមាន ខ្លួនជាសត្វពស់ទៅវិញ ហើយឪពុកម្តាយរបស់នាង មិនអោយនាងចេញ ពីផ្ទះនោះឡើយ ព្រោះថា នាងមិនអាចដើរ រឺ វាទៅណាបាន ឆ្ងាយនោះឡើយ។ លោកវេជ្ជបណ្ឌិត Lao Ping បាននិយាយថា លោកគ្មានពាក្យអ្វីនិយាយនោះឡើយ ព្រោះតែវាជារឿង ធម្មជាតិ មិនមែន បណ្តាលមកពីបញ្ហាអ្វីមួយ ដូចជា ហ្សែន មនុស្សនោះទេ។ យ៉ាងណាក៏ដោយ មានមនុស្សជាច្រើនបាន និយាយថា វាជារឿងប្រឌិត ហើយរូបរបស់នាងគឺជា រូបកាត់តតែប៉ុននោះ តែយ៉ាងណាមិញ មិនមានប្រភពពត៌មានណា មួយចេញមុខមកបកស្រាយ ជុំបញ្ហានេះនៅឡើយទេ៕
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ក្មេងស្រីម្នាក់មានខ្លួនជាសត្វពស់ពាក់កណ្តាល និងជាមនុស្សពាក់កណ្តាល