ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៤នេះ សមត្ថកិច្ចគ្រោងនឹងបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងករណីចាក់ស្ត្រីម្នាក់ជាច្រើនកាំបិត នៅខណ្ឌសែនសុខ ។
កាលពីថ្ងៃទី០៦ ខែមករា ខណៈដែលជនសង្ស័យ និងបក្ខពួកដែលមានគ្នាប្រមាណ ៤ទៅ៦នាក់ បានចាក់ជាច្រើនកាំបិត និងអារកប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ឈ្មោះ អាយ ស្រីណែត អាយុ២២ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ គ្រាដែលសុំលុយពីស្ត្រីរងគ្រោះមិនបាន ។
ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ នឹម ភារុណ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ\ឃុំកើតហេតុ ជាមួយស្ត្រីរងគ្រោះ ៕