ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ឋពីរ ! បុរសម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនលើដើមឈើ បណ្តាលអោយប្រពន្ធដើម ប្រពន្ឋចុងសោកសង្វេគយ៉ាងខ្លាំង (ស្រុកថាឡាបរិវ៉ាត់)

ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ឋពីរ ! បុរសម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនលើដើមឈើ បណ្តាលអោយប្រពន្ធដើម ប្រពន្ឋចុងសោកសង្វេគយ៉ាងខ្លាំង (ស្រុកថាឡាបរិវ៉ាត់)

ខេត្តស្ទឹងត្រែង ៖ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសាឆ្នាំ២០១៩ ស្ថិត​ក្នុង​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ​ ។

ជន​រង​គ្រោះ​មានឈ្មោះ ស្រី ឈួ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

តាមប្រភព​​ប្រពន្ធចុង​បាន​ប្រាប់​អោយដឹងថា មុន​កើតហេតុ​ជន​រង​គ្រោះជា​ប្តី​បាន​នាំ​អ្នក​ជិតខាង​ផឹក​ស្រា​នៅផ្ទះ​របស់​គាត់​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមេសា ព្រោះ​នៅផ្ទះ​គាត់​មាន​ធ្វើ​កម្មវិធី​សែនព្រេន​លា​ប្រ​ណ​ន់ ដោយ​បាន​បន់ស្រន់​តាម​ទំនៀមទំលាប់​របស់​ពួក​គាត់ ។ ខណៈ​ពេល​ជួបជុំ​គ្នា​ផឹកស្រា​មាន​បងប្អូន​៤​ទៅ​៥​នាក់ សុទ្ធតែ​សាច់ញាតិ​របស់​ខ្លួន តែ​ពេល​ផឹកស្រា​អស់​ប្រហែល​១​លី​ត្រ​កន្លះ បងប្អូន​៤-៥​នាក់​បាន​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ប្តី​គាត់​បាន​នៅ​ជាមួយ​គាត់ ពេល​នោះ​ប្តី​គាត់​ចេះ​តែ​រអ៊ូរទាំ​ថា ចង់​តែ​ស្លាប់ ប៉ុន្តែ​មិន​បាន​លាតត្រដាង​ពាក់ព័ន្ធ​ដល់​ការ​ចង់​សម្លាប់​ខ្លួន​នោះ​ទេ ។ ពេល​នោះ​គាត់​ចេះ​តែ​តាម​អង្វរ​ប្តី​កុំ​ឲ្យ​ធ្វើ​អ្វី​ផ្តេសផ្តាស ហើយ​ក៏​នាំ​ប្តី​ចូល​ដេក តែ​ពួក​គាត់​មិន​ទាន់​ដេក​ទេ ។ លុះដល់​ម៉ោង​១២​យប់ គាត់​ប​ប្រាប់​ប្តី​ថា យប់​ជ្រៅ​ហើយ​គាត់​ងុ​យ​ដេក​ណាស់ ប្តី​ក៏​ឆ្លើយ​វិញ​ថា ដេក​ទៅ​គាត់​មិន​ដេក​ទេ បើ​គាត់​ដេក​គឺ​ឡើង​ដេក​លើ​ផ្ទះ​ធំ ។

ស្ត្រី​ជា​ភរិយា​បន្ត​ថា ពេល​នោះ​គាត់​បាន​ចូល​ទៅ​ដេក​លក់​រហូត​ទល់​ភ្លឺ ចូល​ថ្ងៃ​ទី​២០ មេ​សា ទើប​ភ្ញាក់​ឡើង​មិនឃើញ​ប្តី​ទេ ពេល​នោះ​គាត់​គិត​ថា ទំនង​ប្តី​គាត់​ឡើង​ទៅ​ដេក​លើ​ផ្ទះ​ធំ គាត់​បាន​ឡើង​ទៅ​មើល​តែ​ពុំ​ឃើញ​​ដដែល ភ្លាម​នោះ​គាត់​យល់​ថា ប្រហែលជា​ប្តី​ទៅ​ផ្ទះ​ប្រពន្ធដើម​វិញ​ហើយ គាត់​ក៏​ពុំ​បាន​តាម​រក​ដែរ។ បន្តិច​ក្រោយមក​គាត់​បាន​ដើរ​ចេញ​ទៅ​ខាងក្រោយ​ផ្ទះ ដើម្បីរ​កបត់​ផើង​ធំ ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ក្រខុប​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ ដោយ​ឃើញ​ដូច្នោះ​គាត់​បាន​ទៅ​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន បន្ទាប់​មក​ទើបបាន​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​-​ខេត្ត​ចុះ​ទៅ​ពិនិត្យ​សព​ប្តី​អ្នកស្រី ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​យក​ក្រមា​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ។

សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​ពី​សំណាក់​ប្រពន្ធ​ទាំង​ពីរ (​ចុង និង​ដើម​) បាន​ញ្ជា​ក់ថា ប្តី​របស់​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​ចេះ​តែ​ចង់​សម្លាប់​ខ្លួន​ជា​ញឹកញាប់ តែ​ដោយ​បាន​ប្រពន្ធ និង​កូន​ជួយ​សង្គ្រោះ​ទាន់ ដូច​ជា​ចង​.​ក​២​ដង ផឹក​សាំង​១​ដង ផឹកថ្នាំ​កណ្តៀរ​១​ដង ។

យ៉ាងណា​ក្តី​ការ​សម្លាប់​ខ្លួន​បាន​សម្រេច​តាម​រយៈ​មធ្យោបាយ​ចង​.​ក​នៅ​លើ​ដើមឈើ​នេះ ប្រពន្ធចុង និង​ប្រពន្ធដើម​កំពុង​មើល​មុខ​គ្នា ដោយ​រក​មូលហេតុ​ដែល​ប្តី​ពួក​គាត់​បាន​បញ្ចប់ជីវិត​មិនឃើញ​ឡើយ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya