ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A

ខេត្តកំពង់ឆ្នាំង ៖ ប្រជានេសាទជាច្រើនដែល និង សហគមន៍នេសាទ តូចតាចជាច្រើន ដែលរស់នៅក្នុង ឃ​ ស្វាយរំពារបានឲ្យអ្នកសារព័ត៌មានយើងដឹងថា លោក កឹក ហៃ ជាបុរសជើងខ្លាំង ដែលខ្លួនជាប្រធានសហគមន៍ នេសាទ គ្រប់គ្រង ឃុំ ចំនួន ២ គឺ ឃុំ ស្វាយរំពារ នឹង ឃុំ សំរោងសែន ការពារកន្លែងអភិរក្សឡូត៍លេខ ១០A ឬ លេខ ៧A កំពង់បណ្តោយឲ្យបក្សពួក និងក្រុមគ្រួសារ របស់ខ្លួន ចូលធ្វើសកម្មភាព កាប់ឆ្ការឈូសឆាយ ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន ទាំងក្នុងតំបន់ (៣) បី ទាំងក្នុងកន្លែងអភិរក្សត្រីមេពូជ ជារៀងរាល់ឆ្នាំ ។

 

ប្រជាពលរដ្ឋនិងសហគមន៍ ដដែលនោះបានបន្តទៀតថា ដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្សដែលត្រូវបាត់បង់ លោកកឹក ហៃ នេះហើយជាអ្នកបើកដៃឲ្យក្រុមគ្រួសារ និងបក្សពួកចូលធ្វើសកម្មភាព កាប់ឆ្ការ ទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ រាល់ថ្ងៃនេះដីព្រៃលិចទឹកដែលជាដីព្រៃតំបន់( ៣)
បី កាប់ឆ្ការ ដុតឆេះរាល់ថ្ងៃ នៅចំណុច ខាងក្រោម គន្ធ ខាងលិច បឹងបាយឡៅ និងខាងកើត បឹងបាយឡៅ ដីព្រៃលិចទឹកដែលបានដកហូតយកមកការពារ នៅក្នុងថ្ងៃបោះឆ្នោតតែត្រូវបាន ឈូសឆាយ អស់នៅក្នុងថ្ងៃចូលឆ្នាំ ។

 

ប្រជាពលរដ្ឋ ក្នុង ឃុំស្វាយរំពារ អ្នកណាក៏ដឹងថា លោក កឹកហៃ ប្រធានសហគមន៍ មានដីច្រើនដែរ ហើយរាល់ថ្ងៃនេះផងដែរ លោក កឹក ហៃ កំពុងបើកដៃឲ្យក្រុមគ្រួសារ ធ្វើសកម្មភាព លើកដីធ្វើភ្លឺស្រែ ព័ទ្ធ យកដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្សត្រីមេពូជ ជាច្រើនហិចតា​ នៅត្រង់ ចំណុច កោះគៀបនឹងខាងក្រោមដៃ សណ្តាន់តូច ហើយបង្កើតបទល្មើសនេសាទ នៅក្នុងកន្លែងអភិរក្ស ត្រីមេពូជ យ៉ាង គគ្រឹកគគ្រេង ទាំង យប់ទាំងថ្ងៃទៀតផង លោក កឹក ហៃ ពិតជាបុរសជើងខ្លាំងមែនហ៊ានប្រឆាំង និងបទបញ្ជា ០១ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ។

 

យោងតាមប្រភព ព័ត៌មាន ពីសហគមន៍នេសាទ តូចតាច បានបង្ហើបឲ្យដឹងថា កន្លងមកដោយមានអ្នកកាសែតជាច្រើនចុះផ្សាយពីលោក កឹក ហៃ ប្រធានសហគមន៍ នៅពីក្រោយខ្នងបទល្មើស តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា គឺមានតែ សម្តេច ហ៊ុន សែន ទេ ដែលអាចដក លោក កឹក ហៃ បាន ត្រឹមតែ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន នោះមិនងាយនិងដក ប្រធានសហគមន៍ ទេ បើ ឯកឧត្តម មានសមត្ថភាពនោះ សារព័ត៌មានជាច្រើនសរសេរ រឿង លោកកឹក ហៃ ដែលជាប្រធានសហគមន៍ ឃុំ ស្វាយរំពារ ហ៊ាន នៅ
ពីក្រោយខ្នងបទល្មេីសការឈសឆាយដីព្រៃលិចទឹក និងបទល្មើសនឹសាទ ប្រហែលជា ឯកឧត្តម ដកដូរអ្នកថ្មីបាត់ទៅហើយ មិនទុកឲ្យខូចឈ្មោះ ដល់ខេត្ត ឯកឧត្តម មកទល់និងពេលឥលូវនេះទេ ។

 

ដូច្នេះប្រជានេសាទ និងសហគមន៍ ជាច្រើនបានប្រាប់អ្នកសារព័ត៌មានយើងថា ទុកដែនឡូត៍នេសាទ ឲ្យលោក កឹក ហៃ ការពារ ដូចទុកឲ្យលោក កឹក ហៃ ធ្វើជាសេដ្ឋីអញ្ចឹង ហើយប្រជានេសាទ និងសហគមន៍តូចតាច ក៏បាននិយាយថា (អរិយធម៌)បានចេញ ផ្សាយហើយ តើ ឯកឧត្តម ឈួរ ច័ន្ទឌឿន មានវិធានការដោះដូរប្រធានសហគមន៍ ស្វាយរំពារ ដ៏ល្បីឈ្មោះនេះបានទេ ឬ មួយសហគមន៍ ឃុំ សវាយរំពារ ទឹកដីខេត្តកំពង់ឆ្នាំង នៅតែស្ងាត់ដដែល ។

 

ក្រោយពីសារព័ត៌មានយើងបានចេញផ្សាយហើយ ភ្នាក់ងារសារព័ត៌មានយើង និងធ្វើការតាមដានចំពោះ​ លោក កឹក ហៃ ប្រធនសហគមន៍នេះបន្តទៀត ដើម្បីកំឲ្យប្រជាពលរដ្ឋ រិៈគន់ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស ថ្នាក់ដឹកនាំកំពូល ដោយសារតែលោក កឹក ហៃ នេះ ។ សង្ឃឹមថា ឯកឧត្តម ឈួរ ច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង មិនធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមឡើយ  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya