ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃើញ ​សង្ស័យ​ក៏​ឃាត់ យក​ទៅ​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន នៅភ្នំពេញ ​

សមត្ថកិច្ច​ឃើញ ​សង្ស័យ​ក៏​ឃាត់ យក​ទៅ​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន នៅភ្នំពេញ ​

ភ្នំពេញ ៖ កាលពី​ ថ្ងៃ​ទី​២០ មេ​សា ២០១៩ យុវជន​១១​នាក់ យប់​ហើយ​មិន​គិត​នាំ​គ្នា​រក​កន្លែងដេក​ទេ បែរជា​មក​ជួបជុំ​គ្នា ហើយ​ត្រូវ​សមត្ថកិច្ច​ឃើញ​សង្ស័យ​ក៏​ឃាត់​យក​ទៅ​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ផ្លូវ​២០០៤​កែង​ផ្លូវ​៣៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

 

មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​អូរ​បែក​ក្អម​សហការ​ជាមួយ​កម្លាំង​អត្ត​រាគ​មន៍​ខណ្ឌ ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​ខាងលើ ឃើញ​យុវជន​ទាំង​១១​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​ដោយ​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ផង ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ក៏ ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន រួច​កម្លាំង​យើង​នាំ​ខ្លួន​យុវជន​ទាំង​១១​នាក់​យក​មក​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។

 

ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ថា ក្នុង​ចំណោម​១១​នាក់​ខាងលើ គឺ​មាន​៣​​នាក់​​ក្នុង​ទឹកនោម​មាន​ផ្ទុក​សារធាតុ​ញៀន ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយឡែក​៨​នាក់​ទៀត​ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya