ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ម្នាក់ និង​ពលករ​ឆ្លងដែន​៥​នាក់​ នៅបាត់ដំបង

ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ម្នាក់ និង​ពលករ​ឆ្លងដែន​៥​នាក់​ នៅបាត់ដំបង

បាត់ដំបង ៖  កាលពី​ថ្ងៃទី​២០​ខែមេសា ឆ្នាំ ២០១៩  លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង​មួយចំនួន ធ្វើការ​ទប់ស្កាត់​បទល្មើស​ឆ្លង​​ដែន​ពិសេស​ពលករ​ចំណាកស្រុក​ខុសច្បាប់ កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​សំពៅ​លូន បាន​ចុះបង្ក្រាប ករណី​នាំ​មនុស្ស​ឆ្លងដែន នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ធ្វើការ​ឃាត់ខ្លួន​មេខ្យល់​បាន​ម្នាក់ និង​ពលករ​ឆ្លងដែន​ចំនួន​៥​នាក់​។

ចំពោះ​មេខ្យល់​ឈ្មោះ មិន ទន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា​ ឆ្នំា២០១៩។

​ដោយឡែក​ពលករ​ឆ្លង​ដែន​ខុសច្បាប់​អធិការដ្ឋាន បានធ្វើ​ការអប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ចូលទៅ​ធ្វើការ​ខុសច្បាប់ ត្រូវ​ទៅធ្វើ​ឯកសារ​ស្របច្បាប់ ទើប​មិន​មានការ​ចាប់ចង ឬ​ឃាត់ខ្លួន​ពី​សន្តិសុខ​ថៃ​រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅធ្វើ​លិខិត​ឱ្យបាន​ត្រឹមត្រូវ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya