ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » តា​អា​យុ​៧៦​ឆ្នាំ ​ជ្រុល​ដៃ​វាយ​កូន​ប្រសារ​មួយ​ចប​ជីក​បណ្តាល​ឲ្យ​ស្លាប់​

តា​អា​យុ​៧៦​ឆ្នាំ ​ជ្រុល​ដៃ​វាយ​កូន​ប្រសារ​មួយ​ចប​ជីក​បណ្តាល​ឲ្យ​ស្លាប់​

​កំពង់ចាម ៖ លោកតា​អាយុ​៧៦​ឆ្នាំ​ម្នា​ក់បាន​វាយ​កូនប្រសារ មួយ​ចបជីក​បណ្ដាល​ឱ្យស្លាប់ ពេល​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ដ ព្រោះតែ​កំហឹង​កូនប្រសារ ស្រវឹង​ញឹកញាប់​មិន​គិតពី​កិច្ច​ការរកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​។
​អធិការនគរបាល​ស្រុក​ព្រៃឈរ​លោក កែវ ស៊ា​ង​ហ៊​ន់ បានឱ្យដឹងថា  ឪពុកក្មេក ដែល​វាយ​កូនប្រសារ​ឈ្មោះ ម៉ែន អាន ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​បាន​ប្រើ​អំពើហិង្សា​រហូតដល់​កូនប្រសារ​ស្លាប់​។ លោក​អធិការ​បន្ដថា កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០១៤ នៅ​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម មាន​អំពើហិង្សា​កើតឡើង ដោយ​បុរស​ជា​ឪពុកក្មេក​ឈ្មោះ ម៉ែន អាន បាន​យក​ចបជីក​វាយ​កូនប្រសារ​ប្រុស​ឈ្មោះ រៀល រ៉េ​ន អាយុ​៤៩​ឆ្នាំ ត្រូវចំ​ចិញ្ចើម និង​សៀតផ្កា បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​ទៅ ។​
​លោក​អធិការ​ស្រុក​បាន​បន្ដទៀតថា បុរស​វ័យ​ចំណាស់​ជា​ឪពុក​ខឹង​កូនប្រសារ តែងតែ​ដើរ​ស៊ីចាយ និង​បំផ្លាញ​ទ្រព្យ សម្បត្ដិ​នៅក្នុង​គ្រួសារ​ញឹកញាប់ ។ ដោយសារតែ​មិនអាច​អត់ឱន​ឱ្យ​កូនប្រសារ​នេះ បាន​ក៏​វាយ​មួយ​ចបជីក​បណ្ដាល​ឱ្យស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya