ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » អាណិតខ្លោចចិត្ត! ស្ត្រីម្នាក់ ដល់ថ្ងៃគ្រប់ខែឆ្លងទន្លេទៅហើយ តែបែរជាមានជំងឺលើសឈាម វះក៏មិនកើត រហូតដល់ថ្នាក់បាត់បង់ជីវិតទាំងវ័យក្មេង

អាណិតខ្លោចចិត្ត! ស្ត្រីម្នាក់ ដល់ថ្ងៃគ្រប់ខែឆ្លងទន្លេទៅហើយ តែបែរជាមានជំងឺលើសឈាម វះក៏មិនកើត រហូតដល់ថ្នាក់បាត់បង់ជីវិតទាំងវ័យក្មេង

ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុក ម្នាក់ឈ្មោះ Nav Kimly បានបង្ហោះសារដ៏សែនក្តុកក្តួលបំផុតមួយពីស្ត្រីម្នាក់ ដែលដល់ ថ្ងៃឆ្លងទន្លេទៅហើយតែបែរជាបាត់បង់ជីវិតទាំងនៅវ័យក្មេងទៅវិញ។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា

“សូមចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិទាំងអស់ ដែលបានបាត់បង់ ចែលឹម វួចណា ហៅចែពយ Nana Lim ទទួលមរណៈភាពនៅព្រឹកទាបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ស្ទើរតែទទួលយកមិនបាននូវដំណឹងដ៏សែនអាក្រក់មួយនេះ សូមអោយវិញ្ញាណក្ខន្ធចែ ទៅអោយបានដល់ឋានសុគតិភព កើតជាតិណាៗ សូមអោយសំណាងល្អ កើតទីធំ ទ្រនំខ្ពស់ កុំអោយអភ័ព្វដូចជាតិនេះទៀត។ បងប្អូនក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ ស្តាយស្រណោះចែ និងកូនក្នុងផ្ទៃណាស់។”។

ក្រោយពីទទួលបានដំណឹងនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកចោទជាសំនួរថា “ហេតុអីបានជាគាត់ស្លាប់?” ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏​បានឆ្លើយតបប្រាប់ ឲ្យដឹងថា “គាត់លើសឈាមដល់ទៅ ២២ បង វះក៏មិនបាន កើតក៏មិនរួច” ម្ចាស់ហ្វេសប៊ុក រូបនេះក៏បានឆ្លើយតបទៅអ្នកផ្សេងទៀតថា “ពេទ្យនៅកំពង់សោមគេអត់ទទួល ឈាមគាត់ឡើងខ្ពស់ពេក ដល់២២ ទើបដឹកទៅពេទ្យកាល់ម៉ែត្រ ភ្នំពេញ តែទៅដល់ គាត់ផុតហើយ។”៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya