ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » មនុស្ស២នាក់ ជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ នៅបន្ទាយមានជ័យ

មនុស្ស២នាក់ ជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: មនុស្ស២នាក់ ជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ នៅស្រុកមង្គលបូរី ក្នុងថ្ងៃតែមួយ។

ករណីទី១៖ នៅ ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ឈ្មោះ ប្រិន ដារ៉ា អាយុ១០ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវខ្សែភ្លើងឆក់ស្លាប់។

នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់លេង នៅផ្ទះអ្នកជិតខាងឈ្មោះ  ឈឿន នឿក ភេទប្រុស អាយុ៥៨ឆ្នាំ ក្នុងភូមិបឹងសិលា ឃុំចង្ហា ហើយពេលនោះ ជនរងគ្រោះបានចាប់ឱបអង់តែនទូរទស្សន៍ដែកទីប ដោយមិនដឹងថាអង់តែននោះ ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆក់ស្លាប់តែម្ដង។

ករណីទី២៖ នៅថ្ងែទី២០ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះរបស់ឈ្មោះ ចាន់ តេងសាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបូរី មានរៀបចំកម្ម វិធីហូបស្រាជាមួយបងប្អូននៅមុខផ្ទះ រួចហើយក៏មានការាំរែក បាញ់ទឹកយ៉ាងសប្បាយ។

លុះដល់ម៉ោង ៦យប់ថ្ងៃដដែល ឈ្មោះ ចាន់ តេងសាន ដែលជាម្ចាស់ផ្ទះ បានយក ព្រីទៅដោតភ្លើងបំភ្លឺកន្លែងដើមឈើ នៅមុខផ្ទះ ដោយដើរអត់ទ្រនាប់ជើង និងអត់អាវ ពេលទៅដល់ក្រោមដើមឈើមានទឹកសើម ស្រាប់តែចរន្តភ្លើងឆ្លងឆក់ បណ្តាលឲ្យដួលផ្ងារ បោកក្បាលទៅនឹងសាបស៊ីម៉ងត៍ ដែលចាក់ទីនោះ រួចត្រូវព្រីភ្លើងធ្លាក់លើខ្លួន ឆក់ស្លាប់តែម្ដង៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya