ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ជនជាតិចិនចាប់ជំរិតជនជាតិចិន បានចរចាផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទារ លុយបន្ថែម ទារប្រាក់១០ម៉ឺនយ៉េន នៅភ្នំពេញ

ភ្ញាក់ផ្អើល ជនជាតិចិនចាប់ជំរិតជនជាតិចិន បានចរចាផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទារ លុយបន្ថែម ទារប្រាក់១០ម៉ឺនយ៉េន នៅភ្នំពេញ

ភ្នំពេញ:  តាមការបំភ្លឺពីជនជាតិចិន (ម្ចាស់ភោជនីយដ្ឋាន) បានឲ្យដឹងថា នៅវេលាម៉ោង៦ ព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ជិះរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ីមួយសន្ទុះ ក៏និយាយប្រាប់ថៅកែ ឲ្យរកស្រីជនជាតិចិនចំនួន៥នាក់ មកអង្គុយផឹកកំដរពួកគេ។

ករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនគ្នាឯង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅសាកសួរនៅកន្លែងកើតហេតុ ស្ថិតក្នុងទីតាំងភោជនីយដ្ឋាន ថាតឌីង តាមផ្លូវ សហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ។

លុះផឹកស៊ីរហូតដល់វេលាម៉ោង៩ និង១០នាទីយប់ ក្រុមជនសង្ស័យខាងលើ បានសុំនាំក្រុមស្ត្រីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត រួចក៏នាំគ្នា ឡើងជិះរថយន្ត ចាកចេញទៅបាត់ មិនដឹងថា ទៅដល់ណាទេ ស្រាប់តែនៅវេលាម៉ោង១០យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទ មកគំរាម ជំរិតទារប្រាក់ចំនួន១០ម៉ឺនយ៉េន ជាថ្នូរនឹងដោះលែង ស្ត្រីចិន៥នាក់ទៅវិញ។ ដោយមានការភ័យស្លន់ស្លោ ម្ចាស់ភោជនីដ្ឋាន បានចរចាផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទារ លុយបន្ថែម ថៅកែភោជនីយដ្ឋាន វេរលុយជាលើកទី២ ចំនួន៣២០០០០យ៉េន បន្ថែមទៀត ថានិងដោះលែងស្ត្រីជនជាតិចិន៣នាក់ តែមិនឃើញដោះលែង ទើបជនរងគ្រោះទៀត រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅសាកសួរដល់ភោជនីយដ្ឋាន។

ដោយទ្បែកនៅវេលាម៉ោង៦និង ២០នាទីព្រឹកថ្ងៃទី២១ ខែមេសានេះ ស្ត្រីជនជាតិចិនដែលរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះលែងបាន៣នាក់ហើយ នៅទីរួមខេត្តកំពត នៅសល់២នាក់ទៀត កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ តាមស្វែងរក៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya