ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច នៅភ្នំពេញ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៩  មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពស្ទាក់ ប្លន់យកម៉ូតូហុងដាឌ្រីម សង់មួយគ្រឿង ពីប្ដីប្រពន្ធមួយគូ តែមិនបានសម្រេច ហើយក៏រត់ចេញពីកន្លែងកើតហេតុទៅប្លន់យកម៉ូតូមួយគ្រឿងទៀត ពីស្ត្រីម្នាក់មិនបានសម្រេចទៀត ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ជនសង្ស័យមានឈ្មោះ អ៊ុំ ប្រុស អាយុ៣៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ផ្លូវ៥៤ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោទី១ឈ្មោះ សុខ សុខុន អាយុ៥៧ ឆ្នាំមុខរបរ យោធា ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ (ជិះម៉ូតូ ហុងដាឌ្រីម ០១៦ ឌុបប្រពន្ធឈ្មោះជាស្រីណា អាយុ៥៣ មុខរបរលក់ដូរ ) ។ និងជនរង គ្រោះទី២ ឈ្មោះយិម វណ្ណាអាយុ៤០មេផ្ទះស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបពីផ្សារកណ្ដាល ទៅផ្លូវបេតុងព្រៃស ក្នុងគោលបំណងទៅលេងផ្ទះមិត្ដភក្រ័ឱ្យជួយរកការងារឲ្យធ្វើ បន្ទាប់មកជន សង្ស័យបាន ដើរមកដល់លើផ្លូវក៏បានយកស្បែកជើងគប់ទៅលើប្ដីប្រពន្ធ២នាក់ដែលកំពុងជិះម៉ូតូតាម ដងផ្លូវបណ្ដាលឲ្យខៀវភ្នែកប្រពន្ធហើយប្ដីក៏ឈប់ម៉ូតូសួរនាំជនសង្ស័យ ប៉ុន្ដែជនសង្ស័យ បានរត់គេពីកន្លែងជនរងគ្រោះបានប្រហែល២០០ម៉ែត្រក៏បានស្ទាក់ទាញម៉ូតូម៉ាក ហុងដាឌ្រីម០១៧ ពីស្ដ្រីម្នាក់ទៀតបណ្ដាលឲ្យដួល ហើយ ជនរងគ្រោះភ័យពេករត់ចោលម៉ូតូទៅជួបជនរងគ្រោះទី១ ក៏នាំគ្នាស្រែកឆោឡោ ស្របពេលដែលសមត្ថកិច្ចចុះទៅដល់ក៏ឃាត់ខ្លួនយកទៅកាន់ប៉ុស្ដិ៍ភ្លាមៗតែម្ដង  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya