ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់សម្លាប់ខ្លួនក្នុងផ្ទះ នៅស្វាយរៀង

បុរសម្នាក់សម្លាប់ខ្លួនក្នុងផ្ទះ នៅស្វាយរៀង

ខេត្តស្វាយរៀង​៖ ​ នៅ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។  ភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកយំ និងហៅអ្នកភូមិជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ខណៈដែលបុរសម្នាក់ចងកនៅជាប់ នឹងផ្ទោងននងផ្ទះ របស់ខ្លួន ដោយសង្ស័យសារមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាល ។

បុរសខាងលើជនរងគ្រោះឈ្មោះ ហិន មាស អាយុ៣២ ឆ្នាំជនជាតិខ្មែរមមុខរបរ កសិករមានទីលំនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បុរសគិតខ្លីនេះ គឺមានជំងឺប្រចាំកាយ ខណៈត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាគ្លីនិកឯកជនឲ្យថ្នាំសង្កូវលេបជាប្រចាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ។

ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ខណៈប្រទះឃើញបុរសខាងលើបានយកខ្សែភ្លើងចងក និងននងលើផ្ទះសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ច​មូលដ្ឋាន និងនគរបាលជំនាញចុះ​ធ្វើ​កោសល្យវិច័យ​ ឃើញថាមិនមែនជារឿងឃាដកម្មនោះទេ ពិតជាចងកសម្លាប់ខ្លួន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya