ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » កាំភ្លើង​១៥២​ដើម ត្រូវ​ប្រជាពលរដ្ឋ ភ្ញាក់រលឹក​យក មក​ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពី​យល់ដឹង​អំពីច្បាប់​ ​

កាំភ្លើង​១៥២​ដើម ត្រូវ​ប្រជាពលរដ្ឋ ភ្ញាក់រលឹក​យក មក​ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពី​យល់ដឹង​អំពីច្បាប់​ ​

បន្ទាយមានជ័យ​៖ ​បន្ទាប់ពី​ឆ្លងកាត់ ការផ្សព្វផ្សាយ ស្តីអំពី​គោលនយោបាយ ភូមិ​ឃុំ​មាន​សុ​វត្តិភាព របស់​រា​ដ្ឋា​ភិ​បាល  តាមរយៈ មន្ត្រីនគរបាល នៃ ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដែល​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង សកម្ម​នាពេល កន្លងមក​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឆ្ងាយៗ​ចុងកា​ត់មាត់​ញ៉​ក ភ្ញាក់រលឹក ដោយ​ប្រមូលយក អាវុធ ខុសច្បាប់​រាប់រយ ដើម​មក​ប្រគល់ជូន មន្ត្រីប៉ូលិស យកទៅ​រក្សាទុក​។​
​ជាក់ស្តែង នៅ​ថ្ងៃទី​៧ ខែ មករា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ នៅ​ស្រុក​ភ្នំស្រុក បានភ្ញាក់រលឹក យក​កាំភ្លើង កែឆ្នៃ (​កាំភ្លើង​ខ្យល់ )​ចំនួន ១៥២ មក​ប្រគល់ជូន​សមត្ថកិច្ច បន្ទាប់​ពួកគាត់​ចូលរួម ស្តាប់​វេទិការ សា​ធា រណៈ ជាមួយ​កម្លាំង​ប៉ូលិស​នាពេល​កន្លងមក ។​
​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អាវុធ ទាំងអស់ ត្រូវ​ប្រជាពលរដ្ឋ ប្រមូលយក​មកពី បណ្តារ​ឃុំ​ផ្សេងៗ​គ្នា ក្នុងនោះ ឃុំ​បន្ទាយឆ្មា  មាន​ចំនួន ២៨ ដើម ឃុំ ភូមិ​ថ្មី ចំនួន​៩៤​ដើម និង​ឃុំ​គោក​កឋិន ចំនួន​៣០​ដើម សរុប ១៥២​ដើម​។​
​លោកស្នងការ​បន្តថា អាវុធ​ទាំងនេះ គឹ​ប្រជាពលរដ្ឋ កែឆ្នៃ សម្រាប់​យកទៅ បរបាញ់​សត្វ នៅតាម​ស្រែ ចំការ ប្រសិនជា​ពួកគេ យកទៅ​ប្រើប្រាស់ ក្នុង​ផ្លូវ​មិនល្អ ក៏​អាច​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ដល់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ផងដែរ លោក​បន្តទៀតថា ក្នុងនាម​លោក​ជា សមត្ថកិច្ច​លោក ពិតជា​រីករាយ​ណាស់ ដែល​ប្រជាពលរដ្ឋ ចេះ​ភ្ញាក់ រលឹក យក​អាវុធ​ទាំងនោះ មក​ប្រគល់ជូន សមត្ថកិច្ច​ដូច្នេះ​។​
​នៅក្នុង​ថ្ងៃ​ដដែល​នេះដែរ ក្នុងស្រុក​មង្គល​បូរី និង​ស្រុក​ភ្នំស្រុក ក៏មាន​វេទិការ សា​ធា​រណះ ភូមិ​ឃុំ មាន​សុ​វត្តិភាព និង​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ឡើយ ហើយ​ព្រមទាំង ផ្សព្វផ្សាយ ពិធី​ត្រៀម​បង្ការ អគ្គីភ័យ នា​រដូវប្រាំង ដល់​ប្រជាពលរដ្ឋ​ទៀតផង​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya