បន្ទាយមានជ័យ៖ព្រោះតែឈ្លោះប្រកែក គ្នារឿងលុយកាក់ បន្តិចបន្តួច ហិង្សាមួយបានកើតឡើង រវាងប្តីប្រពន្ឋ បណ្តាល ស្ត្រីជាភរិយា ត្រូវប្តីវាយបណ្តាល ឲ្យបែកភ្នែក និងលើចិញ្ចើមខាងឆ្វេង របួសដេរ អស់ជាច្រើនថ្នេរ ចំណែក បុរសជាប្តីត្រូវ សមត្ថកិច្ច ចាប់ខ្លួនពីបទ (ប្រព្រិត្តអំពើហិង្សា ក្នុងគ្រួសារមានស្ថានទម្ងន់ទោស)។
ហេតុការណ៍ហិង្សា ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១៩និង០០នាទី ថ្ងៃទី៦ ខែ មករា ឆ្នាំ ២០១៣ ស្ថិតក្នុងឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ ជនសង្ស័យដៃដល់ ប្រើអំពើ ហិង្សា មានឈ្មោះឈឹម ចិត្រា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង ។ចំណែក ស្ត្រីជាភរិយា រងគ្រោះមានឈ្មោះ លឿម ជឹម អាយុ៤២ ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ។
លោក សៅ ប៊ុន អធិការប៉ូលិស ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យ និងប្រពន្ឋ រងគ្រោះ រស់នៅ ក្នុងភូមិ កើតហេតុខាងលើ។ លោក បន្តថា មុនពេលកើតហេតុ ពីរនាក់ប្តីប្រពន្ឋ បានឈ្លោះ ប្រកែក គ្នាក្នុង ក្រុម គ្រួសារ រឿងលុយកាក់បន្តិច បន្តួច បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅជិតខាងចោមរោមមើល។
ក្នុងហេតុការណ៍នេះដែរ បុរសជាប្តីបាន យកបន្ទះក្តា វាយទៅលើប្រពន្ឋ បណ្តាលឲ្យរងរបួសសុះ សាច់ ត្រូវចំភ្លៅខាងធ្វេង ភ្នែកគោលខាងស្តាំ និងវាយមួយដៃ ចំ កណ្តាលភ្នែកខាងធ្វេង ថែមទៀត។ក្រោយ ពីកើតហេតុ ស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ អធិការប៉ូលិស ស្រុកម៉ាឡៃ ទើបឈាន ដល់ ការចាប់ខ្លួន ជនដៃដល់ ជាប្តីយកមកសួរនាំ ព្រមទាំងកសាង សំណុំរឿង បញ្ជូនទៅកាន់ ស្នងការរដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីចាត់បន្តតាមផ្លូវច្បាប់៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ឈ្លោះប្រកែកគ្នា រឿងលុយ យកបន្ទះក្តារវាយប្រពន្ធ សុសសាច់ និងបែកភ្នែក ខាងធ្វេង