ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ត្អូញត្អែរ ត្រី​ប្រហុក​អត់​សំបូរ​ ​

ពលរដ្ឋ​ត្អូញត្អែរ ត្រី​ប្រហុក​អត់​សំបូរ​ ​

កំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី ០៨ ខែមករា ឆ្នាំ​២០១៤  ប្រជាពលរដ្ឋ ដែល​លើកគ្នា​មក​ធ្វើ​ប្រហុក​នៅតាម​តំបន់​មួយចំនួន ក្នុងស្រុក​កំពង់ត្រឡាច បាន​ត្អូញត្អែរ ពី​ផល​ត្រី​មិនសូវ​សំបូរ ។
​ប្រជាពលរដ្ឋ​មកពី​ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ដែល​មក​ធ្វើ​ត្រី​ប្រហុក​នៅ​ចំណុច​កំពង់ដរ​កំពង់ប្រាសាទ ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច  ជាច្រើន​គ្រួសារ បាន​និយាយប្រាប់​លោក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​ឲ្យ​បាន​ជ្រាបថា ពួកគាត់​បាន មក​ធ្វើ​ត្រី​ប្រហុក ២​ទៅ​៣​ថ្ងៃ​ហើយ តែ​ត្រី​ប្រហុក​មិន​សំបូរ​នោះទេ វា​មានតម្លៃ​ពី​១៤០០ ទៅ​២៥០០​រៀល បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​ក្នុង​ខ្នើត​ដូចគ្នានេះ​ត្រី​ប្រហុក​សំបូរ មានតម្លៃ​ត្រឹមតែ ពី​៧០០ ទៅ​១០០០​រៀល ប៉ុណ្ណោះ​។​

​ហេតុ​ដូចនេះហើយ​ពួកគាត់​ខ្លះ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ អាចមាន​ប្រាក់​ទិញ​ត្រី​មក​ធ្វើ​ប្រហុក​បានត្រឹមតែ​១៥ ទៅ​៣០​គីឡូ​ទេ បើ​ប្រៀបធៀប នឹង​ឆ្នាំមុន ពួកគាត់​អាចធ្វើ​ប្រហុក​បាន​ពី​៣០​ទៅ​៤០​គីឡូ​ឯណោះ​។ ជាមួយគ្នា​ពួកគាត់​ក៏បាន​សំណូមពរ​ផងដែរ ដល់​លោក​អភិបាលខេត្ត ជួយ​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​ត្រី​សំរាប់ធ្វើ​ប្រហុក​ចុះថ្លៃ ទើប​ពួកគាត់​មានលទ្ធភាព ធ្វើ​ប្រហុក​យកទៅ​ផ្គត់ផ្គង់​គ្រួ​សារបាន​ច្រើន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya