ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្រោយពីធ្វើសកម្មភាពប្លន់កាលពីពាក់កណ្តាល ខែកញ្ញា និងដើមខែតុលា ឆ្នាំ២០១៣ ។
លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយថា ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ៨មករា ក្នុងនោះមានឈ្មោះ យូ អ៊ុក វ័យ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ទី២ឈ្មោះ ហម សុខរី វ័យ២៤ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង និងទី ៣ឈ្មោះ ឈិន កុសល ហៅ វែន សុង វ័យ ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ។
យោងតាមរបាយការណ៍នគរបាលខណ្ឌទួលគោក បានបង្ហាញថា ការដែលចាប់ខ្លួនជនសង្ស័យទាំងនេះខណៈដែលសមត្ថកិច្ចបានស្រាវជ្រាវ និងឃ្លាំមើលមួយរយះក្រោយពីគេចខ្លួនពាក់ព័ន្ធករណីប្លន់យកម៉ូតូ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ និងថ្ងៃ៦ ខែតុលា ឆ្នាំ២០១៣ នៅសង្កាត់ផ្សារដើមគ ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួន មនុស្ស៣នាក់ បន្ទាប់ពីពាក់ព័ន្ធ ករណីប្លន់