ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បើកឡាន​គេច​គោ បណ្តាល​ឲ្យ​ទៅ​ម្ខាង​ផ្លូវ​ខ្លួនឯង រងរបួស ធ្ងន់​ស្រាល​២​នាក់ ​

បើកឡាន​គេច​គោ បណ្តាល​ឲ្យ​ទៅ​ម្ខាង​ផ្លូវ​ខ្លួនឯង រងរបួស ធ្ងន់​ស្រាល​២​នាក់ ​

ព្រះវិហារ​៖ នៅវេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង នៅ​ចំណុច ភូមិ​ស្រឡៅ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បណ្តាលមកពី​រថយន្ត​គេច​គោ រួច​ហើយក៏​ជ្រុល​ទៅ ម្ខាង​ផ្លូវ​ដាំ​ក្បាល​ចុះ ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​។​
​បើតាម​ប្រសាសន៍ របស់លោក​អនុសេនីយ៍ទោ សុខ ធី នាយប៉ុស្តិ៍​ឃុំ​ពោធិ៍ បាន​ប្រាប់​អ្នកយក  ព័ត៌មាន​មជ្ឈមណ្ឌល ដើមអម្ពិល​ថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក HILUX SURF ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6845 បើកបរ​ដោយ​បុរស​ឈ្មោះ សេង ចាន់​ហេង អាយុ ២៨​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា ឲ្យ​ជនជាតិ​ចិន ធ្វើ​ផ្លូវថ្នល់ រងរបួស​ស្រាល និង​ស្ត្រី​ឈ្មោះ ប៉ែន ធា អាយុ​២៨​ឆ្នាំ រងរបួស​ធ្ងន់ ។​
​មុនពេល​កើ​តេ​ហ​តុ ជនរងគ្រោះ បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​ប្រទះ​ជាមួយ និង​សត្វ​គោ មួយ​ហ្វូង​រត់​កាត់​ផ្លូវ ពេលនោះ​រថយន្ត​បាន​បើក​គេច​គោ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត ដាំ​ក្បាល​ចុះទៅ​ម្ខាង​ផ្លូវ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya