ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ថា ការ ចរចាអាចធ្វើទៅបានលុះត្រាតែគណបក្ស សង្គ្រោះជាតិប្រកាន់ជំហរជាក់លាក់ពិតប្រាកដនិងឆន្ទៈដោះស្រាយបញ្ហា កុំឱ្យដូចគ្រាមុនៗរកចំណុចរួមដោះស្រាយមិន បាននោះ ។
សេចក្ដី ថ្លែងរបស់លោក ព្រំ សុខា ធ្វើឡើងបន្ទាប់ពីគម្រោងចរចាវាងគណបក្សប្រជាជនកម្ពុជានឹងគណបក្ស សង្គ្រោះ ជាតិបានបរាជ័យជាបន្ដបន្ទាប់ ។
លោក ព្រំ សុខា បានបន្ដថា សម្រាប់គណបក្សប្រជាជនកម្ពុជានៅតែមានជំហរចរចាម្យ៉ាងគត់ដើម្បីដោះស្រាយបញ្ហាសេសសល់ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសប្រារឰ ទិវាជ័យជម្នះ៧មករាខួបលើកទី៣៥ឆ្នាំ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្ដិយសគណបក្សប្រជា ជនកម្ពុជាបានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជានៅតែប្រកាន់ជំហរនយោបាយដោយសុច្ឆន្ទៈក្នុងការចរចា ជាមួយគណបក្សសង្គ្រោះជាតិដោះ ស្រាយរាល់បញ្ហាដើម្បីបម្រើប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន ។
សម្រាប់ គណបក្សសង្គ្រោះជាតិក៏ បានបង្ហាញជំហរចូលតុចរចានយោ បាយជាមួយគណបក្សប្រជាជនផងដែរ តែទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាគោរព នូវលក្ខខណ្ឌមួយចំនួន ។
ក្នុង សន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែង ថា គណបក្សសង្គ្រោះជាតិអាចជួបចរចា ជាមួយគណបក្សប្រជាជនតែត្រូវតែ សន្យាដោះលែងក្រុមអ្នកតវ៉ានិងក្រុម កម្មករ ។
គួរ បញ្ជាក់ថា នៅក្រោយថ្ងៃបោះ ឆ្នោត២៨ ខែកក្កដា ឆ្នាំ២០១៣ លទ្ធ ផលឆ្នោតចេញដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត គឺគណបក្ស ប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន ៥៥អាសនៈនោះបានបង្កឱ្យមានការតវ៉ាជាហូរហែពីគណបក្សសង្គ្រោះជាតិ ។
ជាមួយការ តវ៉ាគណបក្សសង្គ្រោះ ជាតិបានផ្លាស់ទិសដៅនៃការទាមទារ របស់ខ្លួនជាបន្ដបន្ទាប់ផងដែរ ដូចជា ទាមទារបង្កើតគណៈកម្មការឯករាជ្យពិនិត្យ ភាពមិនប្រក្រតីនៃការបោះឆ្នោត ទាមទារ ឱ្យពន្យារពេលបង្កើតរាជរដ្ឋាភិបាលជា ដើម ។ ចុងក្រោយនេះគណបក្សសង្គ្រោះ ជាតិបានទាមទារឱ្យមានការបោះឆ្នោត ឡើងវិញនិងទាមទារទម្លាក់សម្ដេចតេជោ ហ៊ុន សែន ចេញពីតំណែងថែមទៀងផង។ ការទាមទារជាមួយបាតុកម្មតវ៉ាដង្ហែក្បួនតាមដងវិថីជាបន្ដបន្ទាប់ បង្កការ រំខានយ៉ាងខ្លាំងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ៕