តាកែវ ៖ ស្នាក់ការកុងត្រូលជជុះ របស់លោកចាន់ នី មន្ដ្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ ឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ខាងលិចផ្លូវវាង ក្រុងដូនកែវ ក្នុងភូមិប្រហូត សង្កាត់រកា ក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ ដាក់កុងត្រូលជជុះគ្មានខ្វល់ខ្វាយ ។
លោកចាន់ នី និងបក្ខពួករបស់ខ្លួនបាន ដាក់ស្នាក់ការនេះចាំយកលុយច្រើនខែឆ្នាំ មកហើយដើម្បីជំរិតទារប្រាក់ពីក្រុមឈ្មួញ រកស៊ីគ្រប់ប្រភេទ ក្នុងមួយថ្ងៃរាប់លាន រៀល និងមានក្រុមឈ្មួញខ្លះបង់ខែថែម ទៀត មិនថាឈ្មួញរកស៊ីក្នុងស្រុកឬក្រៅ ស្រុកឡើយ គឺសុទ្ធតែបង់លុយឱ្យលោក ទាំងអស់ ។ កន្លងមកលោកអភិបាលខេត្ដ តាកែវបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹង ដល់មន្ដ្រីរាជការទាំងអស់គឺមិនអនុញ្ញាត ឱ្យយកលុយឈ្មួញរកស៊ីក្រៅផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឡើយ ហើយបទបញ្ជានេះមិនបានធ្វើឱ្យលោកចាន់ នីឈឺក្បាលវិលមុខអនុវត្ដតាមនោះ ។
រថយន្ដដឹកទំនិញ ទូកដឹកទំនិញចេញ ចូលពីកម្ពុជាទៅវៀតណាមត្រូវបាន ចំណាយលុយអស់ច្រើនសម្រាប់បង់ឱ្យ លោកចាន់ នី ។ បើពុំដូច្នេះទេ ទំនិញទាំង នោះមិនអាចគេចរួចពីកណ្ដាប់ដៃរបស់ លោកឡើយ ។
កន្លែង សំខាន់ៗជាច្រើនដែលលោកចាន់ នី ចុះ ទៅយកលុយមានកំពង់ទូកក្រោមខាង កើតផ្សារតាកែវ ឋិតនៅភូមិស្នោ ក្រុង ដូនកែវ កំពង់ទូកថ្មស កំពង់ទូកកំពង់ អំពិល ឋិតនៅស្រុកបុរី ជលសា កំពង់ទូក ព្រែកតាម៉ៅ ស្រុកគីរីវង់ និងរថយន្ដដឹក ទំនិញគ្រប់ប្រភេទចេញពីកម្ពុជាទៅវៀតណាមពីវៀតណាមមកកម្ពុជា ។ ឈ្មួញបានសួរតាមរយៈនគរវត្ដថា តើលោក ចាន់ នី មន្ដ្រីនគរបាលសេដ្ឋកិច្ចស្អីទៅ បានជាបង្ខំឱ្យពួកគាត់បង់លុយទំនិញ ស្របច្បាប់? ចុះទំនិញខុសច្បាប់ម៉េចមិន ចុះទៅចាប់គេផង? ក្រុមឈ្មួញបន្ថែមថា គាត់ត្រូវបង់លុយមួយទូក៥ម៉ឺនរៀលទៅ ១០ម៉ឺនរៀលហើយតាមកំពង់នីមួយៗរាប់សិបទូកក្នុងមួយថ្ងៃៗ ៕