ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានអន្តរជាតិ » ប្រមុខ​តួកគី​នឹង​ជួប​មេដឹកនាំ​បាតុកម្ម

ប្រមុខ​តួកគី​នឹង​ជួប​មេដឹកនាំ​បាតុកម្ម

ក្រុងអង់ការ៉ាៈ នាយក​រដ្ឋមន្ត្រី តួកគី​លោក​រ៉េសិប តៃយីប អេរដូ ហ្គែន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​យល់​ព្រម​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​តវ៉ា ដែល​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង្គោះរង្គើ​ជា​សម្បទាន​ធំ​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ភាព​វឹកវរ​សម្លាប់​មនុស្ស​បាន​ចាប់​ផ្តើម​ជិត​ពីរ​សប្តាហ៍​កន្លង​ទៅ​។

សញ្ញា​សន្តិភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ខណៈ​មនុស្ស​រាប់ពាន់​នាក់​កាល​ពី​ថ្ងៃ​អង្គារ បាន​តវ៉ា​តាម​ដងវិថី​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល និង​អង់ការ៉ា​ជាថ្មី​ម្តង​ទៀត​ដោយ​ផ្គើន​នឹង​ការ​គំរាមកំហែង​ពី​លោក​អេរដូហ្គែន​ថា ពួកគេ​នឹង​ជួប​ការ​លំបាក​មួយ​សម្រាប់​ភាព​វឹកវរ​មិន​ឈប់ឈរ​ជា​បញ្ហា​ប្រឈម​ធំ​ផុត​ចំពោះ​ការ​គ្រប់គ្រង​ពេញ​មួយ​ទសវត្សរ៍​នៃ​រដ្ឋាភិបាល​អ៊ិស្លាម។

ប៉ូលិស​បង្ក្រាប​កុបកម្ម​តួកគី​រាប់សិប​នាក់​បាន​សម្រុក​ចូល​ទីលាន​តាក់ស៊ីម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​កាណុង​បាញ់​ទឹក​លើ​ការ​តវ៉ា ដែល​បាន​រាលដាល​ទូទាំង​ប្រទេស ក្នុង​រយៈពេល​១២​ថ្ងៃ​នេះ។

យោងតាម​អ្នក​ថតរូប AFP ឲ្យ​ដឹង​ថា ក្រុម​ប៉ូលិស​បាន​វាយប្រហារ​របាំង​ដែល​ក្រុម​អ្នក​តវ៉ា​បង្កើត​នោះ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ទីលាន​នោះ ជាទី ដែល​អ្នក​តវ៉ា​រាប់រយ​នាក់​បាន​និង​កំពុង​បោះជំរំ។

មុន​នេះ ឧបនាយក​រដ្ឋមន្ត្រី លោក​បូឡេន អារីន បាន​និយាយ​ថា​៖ «​លោក​នាយករដ្ឋមន្ត្រី​របស់​យើង​បាន​ផ្តល់​ការ​ណាត់​ជួប​ជាមួយ​ក្រុម​ខ្លះ​ដែល​កំពុង​ដឹកនាំ​ការ​តវ៉ា​»​ដោយ​បាន​បន្ថែម​ថា ការ​ពិភាក្សា​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​។

បន្ទាប់​ពី​ជំនួប​គណៈរដ្ឋមន្ត្រី​៦​ម៉ោង​ជុំវិញ​វិបត្តិ​នេះ ឧបនាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​កាសែត​ថា​៖​«​ពួកគេ​នឹង​ត្រូវ​រាយការណ៍​ការ​ពិត ហើយ​លោក​នាយករដ្ឋមន្ត្រី​នឹង​ស្តាប់​ពី​គំនិត​ពួកគេ»៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya