ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» Breaking News, ព័ត៌មានជាតិ » សាលាឧទ្ធរណ៍​ដោះលែង​យុវជន​ម្នាក់ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ដុត​រថយន្ត​នគរបាល នៅមុខ​វត្ត​ស្ទឹងមានជ័យ​ ​

សាលាឧទ្ធរណ៍​ដោះលែង​យុវជន​ម្នាក់ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ដុត​រថយន្ត​នគរបាល នៅមុខ​វត្ត​ស្ទឹងមានជ័យ​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤  ដោះលែង​យុវជន​ម្នាក់​ដែល​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ចោទប្រកាន់ថា ជា​អ្នក​ដុត​រថយន្ត​នគរបាល​នៅមុខ​វត្ត​ស្ទឹងមានជ័យ ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ចំណែក​យុវជន​ម្នាក់ទៀត ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​។ ទោះបីយ៉ាងណា​ក្រោយ​ការសម្រេច​នេះ មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ បានប្រកាស ប្តឹង​សាទុក្ខ​ទៅ​តុលាការ កំពូល​បន្តទៀត ។​

​យុវជន​ដែល​ត្រូវបាន​ដោះលែង​នេះ​មានឈ្មោះ មាស ន​ន់ អាយុ​១៥​ឆ្នាំ មុខរបរ​រើស អេតចាយ ស្នាក់នៅ​កុដិ​លេខ​២ ក្នុង​វត្ត​ស្ទឹងមានជ័យ ។ ចំណែក​យុវជន​ដែល​ត្រូវ​ឃុំខ្លួន​បន្តទៀត មានឈ្មោះ វ​ណ្ណី វណ្ណ​ន អាយុ​១៩​ឆ្នាំ ជា​អ្នករត់​រ៉ឺម៉ក​ដឹក​ខ្សាច់​ឲ្យ​ផ្ទះ​លក់​ខ្សាច់ ។ យុវជន​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ភ្លាមៗ​កាលពី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​វត្ត​ស្ទឹងមានជ័យ បន្ទាប់ពី​មានការ​ផ្ទុះ​អំពើហិង្សា រវាង សមត្ថកិច្ច​និង​ក្រុម បាតុករ​រោងចក្រ​អេស​អិ​ល ។​

​បន្ទាប់ពី​មានការ​រារាំង​របស់​ក្រុម​សមត្ថកិច្ច ធ្វើឱ្យ​ក្រុមបាតុករ​មានការ​ខឹង​សម្បារ រហូត​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ផ្ទុះ​ជា​អំពើហិង្សា​គប់​ដុំថ្ម ទៅលើ​ក្រុម​សមត្ថកិច្ច​បណ្តាលឱ្យ​របួស​ជាច្រើន​នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង ដើម្បី​ទប់ស្កាត់​អំពើហិង្សា​នេះ ដែល​បណ្តាលឱ្យ​កម្មករ​ជាច្រើន​នាក់​រងរបួស និង​ជា​អកុសល ធ្វើ​ឲ្យ​ស្ត្រី​អ្នក លក់​បាយ​ម្នាក់​ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។ ក្នុងនោះ ក្រុម ឱកាសនិយម​មួយចំនួន​បាន​រុញច្រាន​រថយន្ត​២​គ្រឿង និង ម៉ូតូ​២​គ្រឿង​របស់​សមត្ថកិច្ច ឱ្យ​ដួល រួច​ក៏​ដុត​កំទេចចោល​តែម្តង​។​

​ក្នុង​ប្រតិបត្តិការ​នោះដែរ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣១​នាក់ និង​ព្រះសង្ឃ​ចំនួន​៧​អង្គ ហើយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​ដោះលែង​មនុស្ស​៣៦​នាក់​ឱ្យមាន​សេរីភាព​វិញ ដោយ​នៅសល់តែ​ជនសង្ស័យ​២​នាក់​ប៉ុណ្ណោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya