ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង២០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៤ តាមបណ្ដោយផ្លូវ២៧១ ឋិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅចំណុចមុខក្លិបវើលដាន់ ។
ជនរងគ្រោះខាងលើមានឈ្មោះ វ៉ាន ឌី អាយុ២៤ មុខរបរកម្មករចក្រ រស់នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ គាត់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹមសេ១២៥ ស៊េរី ២០១៤ ទើបតែទិញ អត់ទាន់ធ្វើស្លាកលេខ ជិះតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈដែលមកដល់កន្លែងកើតហេតុខាងលើ ក៏មាន ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះមួយដបស្រាចំក្បាល បណ្ដាលឲ្យ បែកក្បាលដួលពីលើម៉ូតូ ហើយជនសង្ស័យដណ្តើមយកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ៕