ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ជិះ​ម៉ូតូឌុប​ម្តាយ​ពេលយប់​បុក​គូទ​ឡាន កូន​ស្លាប់​ម្តាយ​របួសធ្ងន់​ ​

ជិះ​ម៉ូតូឌុប​ម្តាយ​ពេលយប់​បុក​គូទ​ឡាន កូន​ស្លាប់​ម្តាយ​របួសធ្ងន់​ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ឃុំ ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បណ្តាលអោយ​យុវជន​ម្នា​ក់បាន​ស្លាប់ ភ្លាម​នៅ កន្លែងកើតហេតុ និង​ម្នាក់ទៀត​ដែលជា​ម្តាយ​បាន​រងរបួស​ធ្ងន់ ខណៈដែល​បើក​ម៉ូ តូ​ពេលយប់​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ដែល​កំពុង​ចត​នៅលើ ចិញ្ចើមផ្លូវ​។
​ឈ្មោះ សៅ សឹង ភេទ ប្រុស​អាយុ​១៩​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ត្រូវជា​កូន និង ម្នាក់ទៀត​ឈ្មោះ​ពេជ្រ ហ៊ឺ​ន អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយ រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំងពី​នាក់​រស់នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
​នៅ​មុនពេល​កើតហេតុ រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3320 ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​ដើម្បី​ដូរ​កង់​ដែល​បាន​បែក ស្រាប់តែ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-7843 បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ទៅបុក​រថយន្ត​ដឹកទំនិញ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​យុវជន​ដែលជា​អ្នកបើក​បរបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ស្ត្រី​ជា​ម្តាយ​បាន​រងរបួស​ធ្ងន់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya