ភ្នំពេញ ៖ នៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្តដឹកត្រី បុកចំពីមុខពេញទំហឹង ហើយរថយន្តក៏បានធ្លាក់ប្រឡាយទឹកខាងលិចផ្លូវជាតិលេខ៣ អ្នកបើកបរឃើញសភាពបែបនេះក៏រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
មុនពេលកើតហេតុ គេឃើញម៉ូតូជន រងគ្រោះបើកពីជើងទៅត្បូងតាមផ្លូវជាតិលេខ៣ ចំណែករថយន្តធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏រេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូនិងជនរងគ្រោះខ្ទាតទៅខាងកើតផ្លូវស្លាប់ភ្លា មៗ រីឯរថយន្តធ្លាក់ប្រឡាយទឹកខាងលិចផ្លូវ ហើយអ្នកបើកបរក៏រត់ចោលរថយន្ត ។
ជនរងគ្រោះមានឈ្មោះ អ៊ុន សាវី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តល ខេត្តកណ្តាល ជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1C-7069 ។ ចំណែករថយន្តបង្កហេតុម៉ាកHYUNDAI កូរ៉េ ពណ៌សលាយត្រួយចេក ពាក់ស្លាក លេខភ្នំពេញ 2R-6628 ជារថយន្តដឹកត្រីលក់ ៕