ភ្នំពេញ ៖ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-2389 ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ស្ករ មួយគ្រឿង ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបត់ឆ្វេងក៏បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរងរបួស ចំណែកម៉ូតូខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ ភាគីទាំងសង្ខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តចេញថ្លៃខូចខាត ទៅឲ្យភាគីម៉ូតូ៧០ដុល្លារ ដើម្បីបញ្ចប់រឿង ៕