ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្ស ស្លាប់ និងរបួស១០​នាក់ នៅកំពង់ចាម

បាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្ស ស្លាប់ និងរបួស១០​នាក់ នៅកំពង់ចាម

កំពង់ចាម ៖  កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ករណីបាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្ស ស្លាប់ និងរបួស១០​នាក់ ស្ថិតនៅ ភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនរងគ្រោះភាគច្រើន សុទ្ធសឹងជាចាស់​ៗ អ្នកស្លាប់នៅនឹងកន្លែងម្នាក់រស់នៅនៅភូមិឃុំខាងលើ  និងអ្នក​ស្លាប់ម្នាក់ទៀត មានទីលំនៅភូមិប្របឹង ឃុំ ស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯម្នាក់ទៀតពុំទាន់ដឹង។ ម្ចាស់ផ្ទះមានរៀបចំ​ពិធីឡើងគេហដ្ឋានថ្មី បានអញ្ជើញភ្ញៀវជាច្រើនមកចូលរួម សម្រាប់អ្នកឡើងទៅលើផ្ទះ ហើយបាក់វេរ៉ងដានោះ ភាគច្រើន គឺជាយាយៗ ឡើងទៅសូត្រមន្ត ហើយក៏ស្រាប់តែបាក់វេរ៉ងដាធ្វើឲ្យមាន អ្នកស្លាប់ និងរបួសតែម្ដង។ ម្ចាស់ផ្ទះឈ្មោះ ប្រុស ប្រពន្ធ ឈ្មោះ គ្រឿន មិនបានរងរបួសនោះទេ។  សន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច មូលហេតុមកពីកំហុសក្រុមជាងសាងសង់ខុសបច្ចេកទេស ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya