បន្ទាយមានជ័យ៖យុវជនឈាមរាវ ម្នាក់ដោយសារតណ្ហា ដឹកមុខ ទប់ចិត្តមិនបាន លួចទាក់ នារីវ័យក្មេង អាយុ១៩ ឆ្នាំ ជា(ស្រី គ )នាំទៅរំលោភ រហូតទល់ទីជម្រៅ បានសម្រេចចំនួន៤ដង រំលោភ លើកចុងក្រោយ ត្រូវ ម្តាយនាង គរងគ្រោះ តាមទាន់ ខណៈ កំពុងតែឡើងឋានសួរ ធ្វើឲ្យជន ប្រព្រិត្ត លើកខោរត់បាត ជើង សព្រាត។
ហេតុការណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២៣ និង២០នាទី ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៤ ស្ថិត ក្នុងភូមិចំបក់ ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ រំលោភ នាង គ មានឈ្មោះ មេន ដែន ភេទ ប្រុសអាយុ ២៨ ឆ្នាំ ចំណែកនាងរងគ្រោះ មានឈ្មោះ ន.គ អាយុ ១៩ ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ឆ្មក់រំលោភ នាង គ បានសម្រេច ចំនួនបួនដង មកហើយ នៅលើកចុងក្រោយនេះ ម្តាយរបស់នាង តាមទាន់ ហើយមកប្តឹងសមត្ថកិច្ច ។បន្ទាប់ពីធ្វើការ សាកសួរ នាង រងគ្រោះ បានបង្ហាញសញ្ញា ជាភាសារ មនុស្ស គ ថា ជនសង្ស័យ ពិតជាបានធ្វើសកម្មភាព រំលោភនាងពិតមែន។
លោក អធិការបន្តថា ក្រោយទទួលពាក្យ បណ្តឹងពីជនរងគ្រោះ សមត្ថកិច្ច បានបើកការស៊ើបអង្កេត ភាពភ្លាម ជាលទ្ឋផល គឺឃាត់ខ្លួនជនសង្ស័យ មកសួរនាំនៅអធិការ ប៉ូលិស ស្រុកម៉ាឡៃ ។ឆ្លើយចំពោះ មុខសមត្ថកិច្ច ជនសង្ស័យបាន សារភាព រូបគេពិតជា បានរួមរ័ក្ស និងនាង គ ពិតប្រាកដ មែន ព្រោះ គិតថា នាង មិនចេះនិយាយ មិនងាយអ្នកណាដឹង ប៉ុន្តែចៃដន្យ អាក្រក់ ត្រូវប៉ូលិសចាប់ខ្លួនដដែល។
យោងតាមចម្លើយសារភាព ជនសង្ស័យ ត្រូវនគរបាល ស្រុកម៉ាឡៃ ចោទប្រកាន់ពីបទ (រំលោភសេពសន្ថវះ)រួចហើយកសាង សំណុំរឿង បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិធី៕ ដោយ ខៀវ បូរី