ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » បន​ល្បែង​ដុះ​ស្លែ​បង្កប់​ក្នុង​ហាង​កាហ្វេ ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច ក្រុង​ប៉ោយប៉ែត ទើប​មិន​បង្ក្រាប​ ​

បន​ល្បែង​ដុះ​ស្លែ​បង្កប់​ក្នុង​ហាង​កាហ្វេ ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច ក្រុង​ប៉ោយប៉ែត ទើប​មិន​បង្ក្រាប​ ​

ប៉ោយប៉ែត​៖ បន​ល្បែងស៊ីសង​ខុសច្បាប់ ពាលា​អាវ៉ាសែ​កំពុងតែ​រីក​ស្គុះស្គាយ​ពេញបន្ទុក​ក្នុង​តំបន់​ប៉ោយប៉ែត គេ​មិនឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប៉ូលិស ឬ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ណា​ម្នាក់​យក​ភ្នែក​មើល​និង​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។
ជាក់ស្តែង​បន​ល្បែងស៊ីសង ដែល​បង្កប់​តាម​ហាង​កាហ្វេ គុយទាវ ដុះ​ស្លែ​ចំនួន​២​កន្លែង ស្ថិត ក្នុង​ក្រុង​ប៉ោយប៉ែត ដូចជា ហាង​កាហ្វេ​យីហោ​ថៃ​អ៊ូ ស្ថិត នៅ​ទល់មុខ​សាលាសង្កាត់​ប៉ោយប៉ែត និង​មួយកន្លែង​ទៀត​ឈ្មោះ ហាង​កាហ្វេ តា​ប៉ាន់ ស្ថិតនៅ ខាងជើង ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​
​យ្យ​នៅក្នុង​ភោ​ជនី​ដ្ឋា​ន​ទាំង​២ នេះ​ពួកគេ​បាន​បើក​លេង​ល្បែងស៊ីសង ខុសច្បាប់​ស្ទើ គ្រប់​ប្រភេទ​មានដូចជា បៀ អាប៉ោង​។​ល​។
តាម​ប្រភព​ពត៍​មាន​ពី​អ្នកញៀន​ល្បែង​នៅ​ទី​នោះបាន​បង្ហើប ឲ្យ​ដឹងថា បន​ល្បែង​ដែល​ប​លេង​នៅតាម​ហាង​កាហ្វេ​ខាងលើ​នោះ  គេ​បើក​លេង​ភ្នាល់​ឈ្នះ​ចាញ់​ក្នុង​មួយ​ដៃៗ​រាប់សែន​ឬ រាប់លាន រៀល​ផងដែរ ក្រុម​អ្នក ញៀន​ល្បែង​ដែល និយម​ចូលចិត្ត​ចូល​លេង​នៅ​ទីនោះ​ភាគច្រើន ជា​សមត្ថកិច្ច​តែម្តង ដែល​ពួកគេ ពុំ​សូវ​មានការ​ងារ​ធ្វើ  បែ​ជា​ប្រមូល​គ្នីគ្នា ទៅលេង​ល្បែងស៊ីសង​ខុសច្បាប់​ពាលា​អាវ៉ាសែ​យ៉ាង​អាធិបតេយ្យ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព របស់​រាជរដ្ឋាភិបាល​។​
​លោក​ថៃ អ៊ូ និង​លោក​ប៉ាន់ ដែលជា​ម្ចាស់ ហាង​ភោជនីយដ្ឋាន ល្បែងស៊ីសង កំពុងតែ​កាក់កប​ក្នុងការ​ប្រមូល​លុយ​តុង​ពី​ក្រុម​អ្នកញៀន​ល្បែង ទាំងនោះ ក្នុង​មួយថ្ងៃៗ​រាប់សែន រាប់លាន​រៀល ដោយ​មិន​ខ្លាចរអែង​ដល់​ច្បាប់​ទំលាប់ និង​សមត្ថកិច្ច​ណា​ម្នាក់​នោះឡើយ ។
​ក្រៅពី​ល្បែងស៊ីសង ពាលា​អាវ៉ាសែ ខាងលើ ល្បែងភ្នាល់​បាល់ និង​ល្បែង​កន្ទុយលេខ កំពុងតែ​ធ្វើ សកម្មភាព យ៉ាងសកម្ម​ផងដែរ  នៅក្នុង​ក្រុង​ប៉ោយប៉ែត នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ រីក​ដូច​ផ្សិត ពេញ​ក្នុង​តំបន់​ប៉ោយប៉ែត សូម្បីតែ តាម​កៀនកោះ ឌឿងហែម និង​នៅតាម​ទី​សា​ធា​រណះ​មួយចំនួន​ការបើក លេង​យ៉ាង​អនាធិបតេយ្យ​គេ​មិនដែល​ឃើញ​អស់លោក​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម ឈរជើង​នៅ​ក្រុង ប៉ោយប៉ែត​នេះ​ចាត់វិធានការ​បង្ក្រាប​ម្តង​ឡើយ ។​
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​រិះគន់​ចំៗ​ថា​ការដែល​បើក​អោយមាន​បន​ល្បែងស៊ីសង​ខុសច្បាប់ កើតមាន​ស្ទើ​គ្រប់​ប្រភេទ​បែបនេះ មិនមែន​អស់លោក​សមត្ថកិច្ច​មិន​បានដឹង​នោះទេ ដោយសារតែ បទល្មើស​ទាំងអស់នេះ​វា​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច​ទាំងនោះ​ទើបបានជា​ពួកគេ​មិន ព្រម​បង្ក្រាប​សោះ​។​
​ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​លោក​ង៉ោ ម៉េង​ជ្រួ​ន ចៅហ្វាយក្រុង​ប៉ោយប៉ែត មេត្តា ជួយ​ពិនិត្យ មើល​ល្បែង​អនាធិបតេយ្យ ខាងលើនេះ​ផង ឬមួយ​ក៏​លោក ដឹង​ដែរ​តែ​លោក​មិន​ហ៊ាន ? បើ​នៅតែ​បណ្តោយអោយ​កើតមាន​ល្បែងស៊ីសង​ពាលា​អាវ៉ាសែ​យ៉ាង​អនាធិបតេយ្យ​បែបនេះ ពួកគាត់​ច្បាស់​ជា រស់នៅ​មិនមាន​ភាពកក់ក្តៅ និង​គ្មាន​សេចក្តីសុខ នោះឡើយ ៕​ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya