កំពង់ឆ្នាំង ៖ ជនដៃដល់ម្នាក់ជាសិស្សវិទ្យាល័យព្រះបាទសុរាម្រិត ដែលជាអ្នកធ្វើសកម្មភាពចាក់សិស្សជាគូ ទំនាស់នោះ ខណៈដែលជនសង្ស័យរូបនេះលាក់ខ្លួននៅផ្ទះជួលមួយក្នុងភូមិត្រញំងចឹ ក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ជា វណ្ណៈ នាយប៉ុស្ដិ៍រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ជនដៃ ដល់ដែលបានចាក់ប្រហារសិស្សដូចគ្នា មានឈ្មោះ យឹម ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១០F នៃវិទ្យា ល័យព្រះបាទសុរាម្រឹត មានទីលំនៅក្នុង ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង បច្ចុប្បន្នជួលផ្ទះគេ ស្នាក់ នៅភូមិត្រញំងចឹក្សា សង្កាត់-ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យរូបនេះបានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា មូលហេតុ ដែលគេទាញកាំបិតចាក់ជនរងគ្រោះ ដោយសាររូបគេនិងជនរងគ្រោះមាន ទំនាស់សម្ដីគ្នាបន្ដិចបន្ដួច ហើយជនរង គ្រោះបានវ៉ៃគេចំនួន៣ដៃ ។ ដោយសារ តែវាយធ្វើបាបនិងដៀលត្មះមកលើគេ ទើបពេលចេញពីថ្នាក់រៀនវិញ រូបគេក៏យកកាំបិតចុងស្រួចចាក់ជនរងគ្រោះ ២កាំបិតបណ្ដាលឱ្យដេកដួលក្នុងថ្លុក ឈាមតែម្ដង។ ជនរងគ្រោះត្រូវបានគេ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង ។
លោក ជា វណ្ណៈ នាយប៉ុស្ដិ៍រដ្ឋបាល កំពង់ឆ្នាំងបានប្រាប់នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤នេះថា ជនរងគ្រោះ ឈ្មោះ ថូ សូកញ្ញា ជាសិស្ស បានស្លាប់ ហើយកាលពីយប់ថ្ងៃទី៦ ខែមករា បន្ទាប់ ពីគ្រូពេទ្យបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានី ភ្នំពេញ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕