ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » នៅ​ខេត្តក្រចេះ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចូលរួម អបអរសាទរ ខួប​លើក​ទី​៣៥ ទិវា​ជ័យជម្នះ ៧ មករា ​

នៅ​ខេត្តក្រចេះ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចូលរួម អបអរសាទរ ខួប​លើក​ទី​៣៥ ទិវា​ជ័យជម្នះ ៧ មករា ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ នៃ​មន្ទីរ​ស្ថាប័ន​នានា ជុំវិញ​ខេត្ត លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង ប្រដាប់អាវុធ​ទាំង ៣​ប្រភេទ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បានមក​រួមគ្នា​នៅ​បរិវេណ​ក្រុង​ក្រចេះ ខេត្តក្រចេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩-២០១៤ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម​។​
​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អ៊ឹម ឈុនលឹម បាន​មានប្រសាសន៍ថា ទិវា​នេះ គឺជា​ការគោរព និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ របស់​ជនរួមជាតិ​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សូម​ឲ្យ​បាន​ទៅកាន់​សុគតិភព​។​
“​ការជួប​ជុំគ្នា​នាពេលនេះ ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៥ នៃ​ទិវា​ជ័យជំនះ ៧ មករា ដែលជា​ទិវា​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ដែល​បាន​រួច​ផុតពី​របប​ដ៏​ខ្មៅ​ងងឹត កម្ពុជា​ប្រជាធិបតេយ្យ​។ ទិវា​ជ័យជំនះ ៧​មករា តែងតែ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​កងទ័ព​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ ក្នុងការ​រំដោះប្រទេស និង​ប្រជាជន ឲ្យ​រួច​ផុតពី​ការជិះជាន់ ការកាប់សម្លាប់ ប្រជាជន​យ៉ាង​អយុត្តិធម៌ សំដៅ​ឲ្យ​ពួកគាត់ ប្រជាជន និង​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព មាន​សិទ្ធិ សេរីភាព គ្រប់បែបយ៉ាង​ជាថ្មី​ឡើងវិញ​”៕ ដោយ៖ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya