ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​កង់​បី ប៉ូលិស​ល្បាត​ឃើញ​ចាប់​ឃាត់ខ្លួន ​

លួច​ម៉ូតូ​កង់​បី ប៉ូលិស​ល្បាត​ឃើញ​ចាប់​ឃាត់ខ្លួន ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុម​៣៥ ភូមិ​៩​ផ្លូវ​២២០Z សង្កាត់ ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សេង កញ្ញា ភេទ ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​វិញ​ត្រូវគេ​ស្គាល់ឈ្មោះ​កុ​ច ភាព ភេទ ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​លេខ​២៧៤E2 ផ្លូវ ៣០៤ ក្រុម​១ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ហើយ​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​នេះ​ម៉ាក​សង់​កូរ៉េ ស៊ី​ធី​ផ្លាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL 0573​។
​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក ម៉ូតូ​កង់​៣​របស់ខ្លួន​មក​ចត​នៅ​ចំណុច​មុខផ្ទះ​លេខ​៤៨​ផ្លូវ​២៩៤ ស្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​លុះ​មកដល់​ម៉ោង​ប្រមាណ​៤​ភ្លឺ​ឆ្លង​ចូល​ថ្ងៃទី​០៦ ខែមករា​ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់នេះ​ធ្វើ​សកម្មភាព​លួច​យកបាន​សំរេច តែម្តង​។ មន្ត្រីប៉ូលិស​ដដែល​មាន​បន្តថា ក្រោយពី​លួច​ម៉ូតូ​ជនរងគ្រោះ​បានសំរេច​ហើយ​នោះ ជនល្មើស​បាន​យក​ម៉ូតូ​ដែល​លួចបាន​នេះ​មក​ធ្វើការ​ដោះ​គ្រឿង​នៅ​ចំណុច​ខាងលើ ទើប​ប៉ូលិស​ល្បាត​បានឃើញ​គួរអោយ​សង្ស័យ​ក៏បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ ទើប​បែកធ្លាយ​រឿង​លួច​នេះ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya