ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ តាមផ្លូវលេខ២៧១ ត្រង់ច្រកផ្លូវចូលផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ នៅខាងក្រោមកង់រថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី និងយុវជន២នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជនរងគ្រោះរូបនេះបានដួលម៉ូតូ ហើយខ្ទាតចូលខាងក្រោមកង់រថយន្ត ខណៈបើកម៉ូតូទាក់ដៃចង្កូតគ្នា ។
មុនពេលកើតហេតុ ជនរងគ្រោះនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1E-2606 ធ្វើដំណើរតាមផ្លូវ លេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-4693 បណ្តាលឲ្យដួល ហើយយុវជនម្នាក់បានខ្ទាតចូលទៅក្រោម កង់រថយន្ត ដឹកសំរាមស៊ីនទ្រីដែលកំពុងបើកបរកិនបែកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ដោយឡែក យុវជន២នាក់ផ្សេងទៀតបោកក្បាលនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ៕
» ព័ត៌មានជាតិ » ឡានសំរាមបុកមនុស្សស្លាប់ម្នាក់