ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេច ហេង សំរិន បាន​ហៅ​ការទាមទារ គណបក្ស​សង្គ្រោះ​ជាតិ ជាការ​បំពាន​រដ្ឋធម្មនុញ្ញ ​

សម្តេច ហេង សំរិន បាន​ហៅ​ការទាមទារ គណបក្ស​សង្គ្រោះ​ជាតិ ជាការ​បំពាន​រដ្ឋធម្មនុញ្ញ ​

ភ្នំពេញ​៖ ពិធី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧ មករា ខួប​លើក​ទី​៣៥​ឆ្នាំ ពី​របប​ប្រល័យពូជសាសន៍  ប៉ុល ពត នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ សម្តេច ហេង សំរិន បាន​ថ្លែងថា គណបក្សប្រឆាំង​បាន​ជំរុញ​ការធ្វើ  បាតុកម្ម​តាម​ដងផ្លូវ ដោយ​មិន​គោរព​ច្បាប់ បន្ត​លើកឡើង​ដដែលៗ នូវ​ការទាមទារ​នានា​របស់​ខ្លួន គ្មាន​មូលដ្ឋាន​ការ ពិត ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា និង​ផ្ទុយ​ពី​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ​។​
​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បាន​ហៅ​ការទាមទារ របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស  សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត របស់​គណបក្សប្រឆាំង​មួយ​នេះ​ថា ជាការ​បំពាន​រដ្ឋធម្មនុញ្ញ ដ៏​ធ្ងន់ធ្ងរ  ហើយ​បាន​ហៅ​សកម្មភាព​តវ៉ា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​ធុញទ្រាន់​ថែមទៀត​។​
​សម្តេច​ប្រធានរដ្ឋសភា បានបញ្ជាក់​ទៀតថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​សម្តេច​តេ​ជោ  ហ៊ុន សែន ចុះ​ចេញពី​តំណែង​ជាការ​បំពាន​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​ម្ចាស់ឆ្នោត​។​
​សម្តេច ហេង សំរិន បាន​ថ្លែង​ដូច្នេះ «​គេ​ចង់​បង្ខំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ជាថ្មី​ឡើងវិញ ដែល​ទង្វើ​បែបនេះ គឺជា​ការបំពាន​យ៉ាង ធ្ងន់ធ្ងរ​ថែមទៀត​លើ​រដ្ឋធម្មនុញ្ញ គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន លើសលប់​។ ប៉ុន្តែ​ទង្វើ​ដ៏​អកុសល​ទាំងនេះ នឹង​មិនអាច​ផ្តល់​ឲ្យ​គេ​នូវ​ផ្លែផ្កា​អ្វី​ឡើយ ក្រៅតែពី​បានធ្វើ​ឲ្យ​ប្រជាជន កាន់តែ​ធុញទ្រាន់ រំខាន​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​បង្អាប់បង្អោន​មុខមាត់​របស់​ជាតិ​ខ្លួនឯង​ប៉ុណ្ណោះ​»៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya