ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» Breaking News, ព័ត៌មានជាតិ » ឆេះ​រោងចក្រ​ផលិត អាគុយ​កែឆ្នៃ របស់​ជនជាតិ យួន​កណ្តាល​ព្រៃ មិនដឹង​អំពី​មូលហេតុ​ ​

ឆេះ​រោងចក្រ​ផលិត អាគុយ​កែឆ្នៃ របស់​ជនជាតិ យួន​កណ្តាល​ព្រៃ មិនដឹង​អំពី​មូលហេតុ​ ​

ប៉ោយប៉ែត ៖ រោងចក្រ កែច្នៃ និង​ផលិត​អាគុយ​ចាស់ៗ  របស់​ជនជាតិ យួន​មួយ កន្លែង ស្ថិតនៅ​កណ្តាល​ព្រៃ  ក្នុងភូមិ​ទួលប្រាសាទ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​អ​គី្គ ភ័យ​លេប ត្របាក់ កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៤ ដោយ​មិនដឹង​អំពី​មូលហេតុ នៅឡើយ​ទេ​។​
​រោងចក្រ​អាគុយ ដែល​រង​នៅ​ការឆាបឆេះ ខាងលើ​មាន​ថៅកែ ឈ្មោះ​ឡាយ ជា​ជនជាតិ វៀតណាម ហើយក៍​ជា​ថៅ​ស្តង់​អេតចាយ ដ៍​ធំ​មួយ​ស្ថិតនៅ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​បួន សង្កាត់ ប៉ោយប៉ែត  ។​ក្នុង​ហេតុការណ៍ អគ្គីភ័យ​ឆេះ រោងចក្រ​ផលិត និង​កែឆ្នៃ អាគុយ​ចាស់ៗ ខុសច្បាប់ ខាងលើនេះ ត្រូវបាន​រលត់ទៅវិញ នៅវេលា ២​និង​០០​នាទី​រសៀល​ថ្ងៃ ដដែល ដោយ​ពុំមាន គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ឡើយ​។​
​សូម​ជំរាប​ផងដែរ​ថា ក្នុងពេល​កើតហេតុ កម្លាំង​ប៉ូលិស ការពារ​ព្រំដែន គោក​លេខ​៩១១ ដឹកនាំ ដោយ​លោក សូ ចាន់ណា​រី  និង​លោក អ៊ុំ សុផល អធិការ​ប៉ូលិស ក្រុង​ប៉ោយប៉ែត ក៏បាន​ចុះ ដឹកនាំ​កម្លាំង​ទៅ ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិនអាច​ជួយ​បាន​ព្រោះ កំសួល​នៃ អគ្គីភ័យ ឆាបឆេះ ឡើង​ពេញបន្ទុក ធ្វើអោយ​សមត្ថកិច្ច មិនអាច​ចូលទៅ​ជិត​បាន ដោយសារ​នៅ ក្នុង​រោងចក្រ ខាងលើ ពោ​ពេញ​ទៅដោយ គ្រឿង​ចំហេះ មានដូចជា​ឧ​ស្ម​ន័ និង​ធុង​ហ្គាស គ្រប់​ប្រភេទ ដែល អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត ។​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya