បាត់ដំបង ៖ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវកោងមុខវត្តរំជៃ ឋិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បុរសម្នាក់ជានាយកសាលាមតេ្តយ្យរំជៃ ពេលជិះម៉ូតូចេញពិធីមង្គលការមួយ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៧A ពីកើតទៅលិច ត្រូវរថយន្តម៉ាកកាមរីបើកស្របទិសគ្នា បុកពីក្រោយបណ្តាឲ្យរងរបួសធ្ងន់ ហើយរថយន្តបើកគេចខ្លួនបាត់ ។
បុរសរងគ្រោះមានឈ្មោះ ឡាលី អាយុ៥៣ឆ្នាំ ជានាយកសាលាមត្តេយ្យរំជៃ រងបួសធ្ងន់ត្រូវជើងស្តាំ ខ្លួន និងបែកថ្ងាស មានទីលំនៅភូមិ ឃុំ កើតហេតុ ។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ១៩៩៨ ពណ៌ព្រីងទុំ ពាក់ស្លាកលេខបាត់ដំបង 1I-3350 ។ ចំណែករថយន្តបង្កម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ 2A-2228 បើកគេចខ្លួនបាត់៕