ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បងប្អូន​លោកស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ ដាក់​កុងត្រូលជជុះ​ ​

បងប្អូន​លោកស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ ដាក់​កុងត្រូលជជុះ​ ​

ព្រះសីហនុ ៖ ទីតាំង​លក់​ប្រេង​ខុសច្បាប់​មួយកន្លែង​ជិត​ផ្ទះសំណាក់​ស្ពាន​មួយ​តាម បណ្ដោយ​ផ្លូវជាតិ លេខ​៣​ខាងកើត​ផ្សារ​វាលរេញ​ចម្ងាយ ប្រហែល​ជាង​៣០០​ម៉ែត្រ​ក្នុងភូមិ​បឹង​វែង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ជា​យូរណាស់​មកហើយ​ប៉ុន្ដែ​គ្មាន​អ្នករាយការណ៍ ។​
​ឈ្មួញ​ដឹកទំនិញ​ក្នុងស្រុក​ពី​គ្រប់ទិសទី​ចូលមក​ខេត្ដ​ព្រះសីហនុ​តាម ផ្លូវជាតិ​លេខ​៣ ដោយ​រថយន្ដ​កូរ៉េ ចំណុះ​មួយ​តោន​និង​ពីរ​តោន​ច្រើន​នាក់ បាន​និយាយថា ក្មួយ​ស្នងការ​នគរបាល ខេត្ដ​ព្រះសីហនុ​លោក​ទេព ចំរើន មាន​តួនាទី ជា​ប្រធាន​ផ្នែក​នគរបាល​សេដ្ឋកិច្ច​ខេត្ដ ព្រះសីហនុ​និង​បក្ខពួក​ម្នាក់ទៀត​បានដាក់​កុងត្រូលជជុះ​ដេញចាប់​រថយន្ដ ដឹកទំនិញ​នៅ​ខាងកើត​ផ្សារ​វាលរេញ​ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​រៀងរាល់​យប់​ថ្ងៃ ដើម្បី​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ក្នុង​ម្នាក់ៗ​រាប់រយ ដុល្លារ​អាមេរិក ។​
រឿងនេះ​កើតមាន​ជា​យូរ​មកហើយ សូម្បីតែ​រថយន្ដ​ដឹកឈើ​ចន្ទល់​ចាក់​បេតុង​សាងសង់​ផ្ទះថ្ម បើ​ជួប​ជាមួយ​លោក ទេព ចំរើន ឬ​បក្ខ​ពួកគាត់​ម្នាក់ទៀត​នោះ​ពិត ជា​ត្រូវ​បង់លុយ​មួយរយ​ដុល្លារ​អាមេរិក ដែរ ទើប​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​។ ជាក់ស្ដែង​ពេល​ថ្មីៗ​នេះ​ក៏មាន​ស្ដ្រី​ដឹក​កូនឈើ​ចន្ទល់​ម្នាក់​បាន បង្ហូរទឹកភ្នែក ដោយ សារ​តែ​លោក​ទេព ចំរើន ចាប់​រថយន្ដ​ជំរិត ទារប្រាក់​ចំនួន​មួយរយ​ដុល្លារ​អាមេរិក​ដែរ ប៉ុន្ដែ​ស្ដ្រី​ម្ចាស់​ឈើ​នោះ​គាត់​គ្មាន​លុយ​បង់​គ្រប់​គាត់​បង់​បាន​ចំនួន ម្ភៃ​ម៉ឺន​រៀល​ហើយ​នៅ​ជំពាក់​លោក ទេព ចំរើន នោះ​ម្ភៃ​ម៉ឺន រៀល​ទៀត​មិនដឹងថា បាន​យកលុយ​ទៅ សង​រួចហើយ​ឬ្ញ​នៅទេ រហូតមកដល់ ពេលនេះ ។​
រឿងនេះ​គ្មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់ ជាពិសេស​លោកស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ​លោក​ពិតជា មិនបាន​ដាក់​បញ្ជា​ឱ្យធ្វើ​បែបនេះ​ទេ នេះ មកពី​ក្មួយ​របស់គាត់​នោះបាន​លួច​យក ឥទ្ធិពល​មកប្រើប្រាស់​ខុសច្បាប់​ដោយ​មិនដឹង​ខ្លួន ។ ហេតុដូច្នេះ​ហើយ​សូម​លោក ស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ មេ​ត្ដា ពិនិត្យមើល​ផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya