ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចាប់​ឈើ​នាងនួន​ជាច្រើន​ម៉ែត្រគូប​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ​

សមត្ថកិច្ច​ចាប់​ឈើ​នាងនួន​ជាច្រើន​ម៉ែត្រគូប​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ​

សៀមរាប ៖ ឈើ​នាងនួន​ជាច្រើន​ម៉ែត្រគូប​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ ទូច ចាន់​ថុ​ន ហៅ វ៉ា និង​បក្ខពួក​មួយចំនួនទៀត បាន​លួច​ដឹក​យកទៅ​ស្ដុក​ទុក​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ជំនាញ ធ្វើការ​បង្ក្រាប​និង​រឹបអូស​យកទៅ​រក្សាទុក ។
​ប្រតិ​ប​ត្ដិ ការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ លោក សំ​រិ​ទ្ធិ សុខុន ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​សៀមរាប និង​លោក ឯម មុន្នី នាយ រង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​សមត្ថកិច្ច​ស្ថាប័ន​មួយចំនួនទៀត​។​
​លោក  ឯម មុន្នី នាយរង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប បាន​មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ថា ឈើ​ប្រណីត​ទាំងនោះ​ជា​ប្រភេទ​នាងនួន មាន​ចំនួន​ជិត​៥​ម៉ែត្រគូប ត្រូវបាន​ឈ្មួញ​លួច​ដឹក​យកទៅ​លាក់ទុក និង​ផ្ញើ​ផ្ទះ​ពលរដ្ឋ​មាន​ទីលំនៅ​ខាងលើ​ប្រហែល​ពី​១០​ថ្ងៃមុន ។ លោក​បាន​បន្ដថា តាម​ការសាកសួរ​អ្នកជិតខាង គឺ​ម្ចាស់​ឈើ​ឈ្មោះ ទូច ចាន់​ថុ​ន ហៅ​វ៉ា ប៉ុន្ដែ​លោក​បាន​ស្រាវជ្រាវ​ទៅ​ឃើញថា​មានឈ្មោះ​ម៉ាប់​វិញ ។ លោក​ក៏បាន​បន្ថែមទៀតថា លោក​នឹង​បញ្ជូន​សំណុំ​ឯកសារ​ករណីនេះ ទៅ​តុលាការ​ដើម្បី​ស្រាវ​រក​ម្ចាស់​ពិតប្រាកដ ។​
​ទោះជា យ៉ាងណា ប្រភពព័ត៌មាន​ក្រៅផ្លូវការ ប៉ុន្ដែ​អាច​ទុក​ចិ​ត្ដ​បាន បានអោយដឹងថា ឈើ​ប្រណីត​នោះ មាន​ម្ចាស់​ឈ្មោះ ទូច ចាន់​ថុ​ន ហៅ​វ៉ា  និង​ឈ្មោះ​ចាន់ណា នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ា​វិ​ន ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្ដែ​សមត្ថកិច្ច​មិនដែល​បានធ្វើ​ការបង្ក្រាប​ឡើយ ។ ទើបតែ​ពេលនេះ ទំនងជា​ឆ្នាំ​ថ្មី​មកដល់ មិនបាន​និមន្ដ​ព្រះសង្ឃ​ប្រោះព្រំ​ទឹកមន្ដ ហើយក៏​សែនព្រេន​មិនត្រូវ គួបផ្សំ ស៊យ​ក្នុង​ឆ្នាំ​ថ្មី​ផង ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ធ្វើការ​បង្ក្រាប និង​រឹបអូស​តែម្ដង​។​
​ប្រភព បន្ដថា ក្រុម​ឈ្មួញ​ឈើ​ខាងលើនេះ ជា​ឈ្មួញ​ដឹកឈើ​ខុសច្បាប់ ចូល​ក្រុង​សៀមរាប ទាំង​ឈើ​ប្រភេទ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​២ ស្ទើរ​រាល់ថ្ងៃ ដោយ​ត្រូវរ៉ូវ​ជាមួយ​មន្ដ្រី​ជំនាញ​នៅតាម​ដងផ្លូវ​ផងដែរ ។ ប្រភព​បន្ដថា ឈើ​ប្រភេទ​នាងនួន​ប្រហែល​ជិត​៥​ម៉ែត្រគូប​នោះ ត្រូវ​ឈ្មួញ​ឈើ​ឈ្មោះ វ៉ា បានផ្ដល់​លុយ​ដល់​អ្នកឃើញ​ហេតុការណ៍​នៅ​កន្លែង​ស្ដុក​ឈើ​ប្រណីត​នោះ ជា​ថ្នូរ​នឹងមិន​រាយការណ៍​ជូន​សមត្ថកិច្ច ប៉ុន្ដែ​មិនដឹងថា មាន​មូលហេតុ​អី​បាន​បែកការណ៍ រហូត​សមត្ថកិច្ច​ឆែកឆេរ និង​ដកហូត​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​(Sic) ។​
​បន្ទាប់ ពី​មន្ដ្រី​ជំនាញ​ធ្វើ​កំណត់ហេតុ​រួចរាល់ ឈើ​ទាំងនោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​កន្លែង​ដាំ​កូនឈើ​ក្នុងស្រុក បន្ទាយស្រី ខេត្ដ​សៀមរាប​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya