ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » អំពើ​ព្រៃផ្សៃ​ប្តី​ចាក់សោ​ផ្ទះ​ដុត​ប្រពន្ធ​ទាំង​រស់ រួច​អា​រក​ខ្លួនឯង​

អំពើ​ព្រៃផ្សៃ​ប្តី​ចាក់សោ​ផ្ទះ​ដុត​ប្រពន្ធ​ទាំង​រស់ រួច​អា​រក​ខ្លួនឯង​

បាត់ដំបង​៖ អំពើហិង្សា​ព្រៃផ្សៃ​យង់ឃ្នង​ក្នុង​គ្រួសារ​ក្រីក្រ​មួយ ដោយ​ប្តី​កំណាច​ចិត្ត​យក្ស​យក​ពូថៅ​កាប់​ទៅលើ ប្រពន្ធ​ឡើង​សុសសាច់ រួច​អូស​ចូលទៅ​ក្នុងផ្ទះ​ចាក់សោ​ពី​ក្រៅ​ហើយ​ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​ទាំង​រស់ បន្ទាប់មក​ប្តី​ចិត្ត អប្រិយ​ក៏​យក​ពូថៅ​នោះ កាប់​និង​អា​រក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ប្រពន្ធ បន្សល់ទុក​កូនប្រុស​ស្រី​៥​នាក់ កំព្រា ឪពុកម្តាយ​។
រឿង​ដ៏​សោកសៅ​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​អូរ​ជាំ​សណ្តា​ល ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ តែ​អ្វីៗ​ត្រូវ​ហួសពេល​អស់​ទៅហើយ ផ្ទះ​ក៏ត្រូវ​ឆេះ​សល់​តែ​ផេះផង់ ស្ត្រី​រងគ្រោះ ក៏​ស្លាប់​ឡើង​ខ្លោច រីឯ​លោក​ប្តី​ទុរយស​ក៏​ស្លាប់​ក្នុង​ថ្លុកឈាម ប្រមាណ​១០​ម៉ែត្រ​ពី​ផ្ទះ​ទៀត​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​អភ័ព្វ​នោះ​មានឈ្មោះ​ឌុ​ក លី អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ដោយ​គាត់ មានកូន​៥​នាក់ ហើយ​កូន​កំពុង​រស់នៅ​ក្នុងបន្ទុក​មាន​៣​នាក់ រីឯ​កូន​២​នាក់​ទៀត ការ​ប្តី​និង​ប្រពន្ធ​អស់ហើយ ដោយ រស់នៅ​បែក​ផ្ទះ​គ្នា​។ ប្រភព​បន្តថា ស្ត្រី​កំសត់​នេះ​មាន​ប្តី​មុន​បានកូន​៥​នាក់​នេះឯង ហើយ​ចុង​ក្រោយនេះ​បាន​យក កំលោះ ហៀវ អ៊ឹម អាយុ​៣៥​ឆ្នាំ ធ្វើជា​ប្តី​គ្រាន់​កំដរ​អារម្មណ៍​និង​មើលថែទាំ កូន​ប្រពន្ធ មិន​ដឹងអី​កំលោះ​នេះ​មានចិត្ត សាហាវ​បែបនេះ​សោះ ហ៊ាន​លើក​ពូថៅ​សម្លាប់​ប្រពន្ធ ដែល​ដេក​ឱប​ជាប់​ដើមទ្រូង​រាល់ថ្ងៃ គ្មាន​ប្រណី​ដៃ​បែបនេះ ទេ​។​
អ្នកស្រុក​និយាយថា ស្ត្រី​មេម៉ាយ​កូន​៥ ប៉ះ​កំលោះ​វ័យក្មេង​នោះ ចាប់តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ពួកគេ​ស្រឡាញ់ គ្នា​ណាស់ សូម្បីតែ​ហូបបាយ​ក៏​ចាំ​ហូប​ជុំគ្នា​ដែរ​។ អ្នកស្រុក​បន្តថា ក្នុង​ថ្ងៃកើតហេតុ​លោក​ប្តី​នោះ​មកពី​ធ្វើ​ចំការ ហើយ​បាន​ទៅ​ហូប​ស្រា​ជាមួយ​មិត្តភក្តិ ធ្វើ​ឲ្យ​ប្រពន្ធ​ចាំ​បាយ​យូរ​។ លុះ​លោក​ប្តី​មកដល់​ផ្ទះ​ប្រពន្ធ​ស្តីបន្ទោស​រឿង មិន​មក​ហូបបាយ​ជុំគ្នា លោក​ប្តី​ក៏​ផ្ទុះ​កំហឹង ព្រោះ​បាន​ផឹកទឹក​ប្តូរ​និស្ស័យ​អស់​ច្រើន​ផង​នោះ លែង​ស្តាប់​នរណា បាន​ទាំងអស់​។ ខណៈ​ប្រពន្ធ​ស្តីបន្ទោស​នោះ លោក​ប្តី​បាន​ដើរ​ចូលទៅ​ក្នុងផ្ទះ​យក​ពូថៅ​មក​កាប់​ចិញ្ច្រាំ​ប្រពន្ធ ឡើង​សុសសាច់ បណ្តាល​ឲ្យ​សន្លប់ ហើយក៏​អូស​ប្រពន្ធ​ចូលក្នុង​ផ្ទះ​ចាក់សោ​ពី​ក្រៅ ឃើញ​ដូច្នេះ​កូនប្រុស​ស្រី ៣​នាក់ ដែល​នៅក្នុង​បន្ទុក​បាននាំគ្នារ​ត់ទៅ​ផ្ទះ​អ៊ំ​នៅក្បែរនោះ​ឲ្យ​មកជួយ​ម្តាយ​របស់គេ​។ ប៉ុន្តែ​លោក​ប្តី​នោះបាន យក​ដែកកេះ​ដុត​ផ្ទះ និង​យក​ពូថៅ​កាប់​និង​អា​រក​ខ្លួនឯង ប្រកាច់​ស្លាប់​នៅ​ជិត​ផ្ទះ​ប្រមាណ​១០​ម៉ែត្រ ដើម្បី​បញ្ជាក់ ពី​ភាពស្មោះត្រង់​ថា បងខុស​ហើយ បង​សុខចិត្ត​ស្លាប់​ទៅតាម​អូន​ដែរ​។
ទីបំផុត​ជីវិត​គ្រួសារ​ប្តី​ប្រពន្ធ​នេះ ត្រូវបាន​បញ្ចប់​ផ្ទះ​ក៏​អស់ កូន​ក៏​កំព្រា​ឪពុកម្តាយ​ពិតជា​គួរ​ឲ្យ​សោកសៅ​ពេក ណាស់ នេះ​ក៏​ព្រោះតែ​ប្តី​គ្មាន​ចំណេះ​ក្នុង​ខ្លួន គ្មាន​ការពិចារណា​ឲ្យ​បាន​វែងឆ្ងាយ យក​កំហឹង​ទល់​កំហល់ មិនបាន គិតតែ​១​វិនាទី​ធ្វើ​ឲ្យ​ខ្លួនឯង និង​ប្រពន្ធ​ត្រូវអស់​ជីវិត ក្រោម​អាស្រូវកេរ្តិ៍​ជា​រៀងរហូត ហើយ​កូន​ទាំង​៥​នាក់​ក៏​លែង បាន​ជួប​មុខ​ម្តាយ​និង​ឪពុក​ទៀត​ដែរ​។​
ក្រោយ​កើត​អំពើ​យង់ឃ្នង​ចប់ ក្រុមគ្រួសារ​អ្នកភូមិ​បាន​យក​សាកសព​ទៅធ្វើ​បុណ្យ​រួមគ្នា​តាម​ប្រពៃណី ក្រោម ក្រសែភ្នែក​រលីងរលោង​ពី​កូនៗ​និង​អ្នកស្រុក​។ ផ្ទះ​របស់​គ្រួសារ​ក្រីក្រ​នេះ​មាន​ទទឹង​៥​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស្លឹកត្នោត ឥឡូវ​ត្រូវ​រលាយបាត់​រូបរាង​តាម​ម្ចាស់​វា​ហើយ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya