ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​មេធាវី អន្តរជាតិ ពិនិត្យ​លើសំណុំរឿង នៃ​ការប៉ះទង្គិច ​

គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​មេធាវី អន្តរជាតិ ពិនិត្យ​លើសំណុំរឿង នៃ​ការប៉ះទង្គិច ​

ភ្នំពេញ​៖ ថ្ងៃ​អង្គារ ទី​០៧ ខែ មករា ឆ្នាំ​២០១៤  បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម និង​រៀបចំ​មេធាវី​អន្តរជាតិ រួចរាល់​អស់ហើយ ដើម្បី​ពិនិត្យ​ទៅលើ​សំណុំរឿង នៃ​ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល និង​ក្រុមអ្នកតវ៉ា ដែល​ការប៉ះទង្គិច​នេះ ត្រូវបាន​លោក កឹម សុខា ហៅថា ជា​បទ​ឧក្រិដ្ឋកម្ម​។​
​ដោយឡែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ ទុក​ឱ​សាទ​វាទ ត្រឹម​ពាក់កណ្តាល​អាណត្តិ ដល់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​បោះឆ្នោត​ឡើងវិញ​។​
​លោក សម រង្ស៊ី ក៏​បង្ហាញ​ពី​លទ្ធភាព នៃ​ការចូល​តុ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ តែ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ដោះលែង​ក្រុមកម្មករ និង​តវ៉ា ដែល​បាន​ចាប់ខ្លួន​មួយចំនួន​សិន ហើយ​ត្រូវ​សន្យា​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​អ្នក​តវ៉ា​។​
​សូមបញ្ជាក់ថា ការប៉ះទង្គិច​គ្នា​ក្រុម​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល និង​ក្រុមអ្នកតវ៉ា ដែល​ទាំង​សមត្ថកិច្ច គណបក្ស​សង្គ្រោះ​ជាតិ សហជីព ហៅថា ជា​ក្រុម​បង្ក​ការអុកឡុក នៅលើ​ផ្លូវ​វេ​ង​ស្រេង ក្បែរ​សួន​កាណាឌីយ៉ា​ទីប្រជុំ​ដោយ​រោងចក្រ​ជាច្រើន កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​ក្រុមអ្នកតវ៉ា ៤​នាក់​ស្លាប់ ហើយ​ទាំង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា​ជាច្រើន​នាក់​ទៀត បាន​រងរបួស​។​
​ការប៉ះទង្គិច​គ្នា​កើតឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ប្តេជ្ញា​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ ឲ្យ​បាន ១៦០​ដុល្លារ​។ លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមកម្មករ​ទាំងអស់ ងើបឡើង​តវ៉ា​ទាមទារ ទោះបី​ការទាមទារ​ប្រាក់ខែ​គោល ១៦០​ដុល្លារ ត្រូវបាន​ភាគី​រោងចក្រ​បញ្ជាក់ថា មិនអាច​ធ្វើទៅបាន​ក្តី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya