ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ឆ្លៀតឱកាសគ្រងស្បង់ចីវរ បន្លំធ្វើជាព្រះសង្ឃ ចាប់បាន៣នាក់ នៅភ្នំពេញ

ឆ្លៀតឱកាសគ្រងស្បង់ចីវរ បន្លំធ្វើជាព្រះសង្ឃ ចាប់បាន៣នាក់ នៅភ្នំពេញ

ភ្នំពេញ៖  នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:ដែលកម្លាំងអាជ្ញាធរសង្កាត់ កំពុងដើររៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវ ស្រាប់តែឃើញបុរស៣នាក់ កំពុងផ្លាស់ប្តូរសម្លៀកបំពាក់ មកគ្រងស្បង់ចីវរធ្វើជាសង្ឃ ទើបឃាត់ខ្លួនយកមកសាកសួរ រួមជាមួយបុរសម្នាក់ទៀត ជាអ្នករត់ម៉ូតូកង់បី ។

ជនក្លែងបន្លំ និងផ្សំគំនិតទាំង៤នាក់ ទី១ ឈ្មោះ គង់ ឆែត អាយ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២ ឈ្មោះ ភិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ ឈ្មោះ ប៉រ ញៀត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ ឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌ ឬស្សីកែវ ។ មនុស្សទាំង៤នាក់ មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

មុនកើតហេតុ អំទ្បុងពេលកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ជិះម៉ូតូដើរ មើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ ទម្លាក់វាំងននជិត ជនសង្ស័យក៏ចូលទៅមើលស្រាប់តែឃើញ ជនទាំង៣នាក់ កំពុងប្តូរសម្លៀកបំពាក់ ធ្វើជាសង្ឃក្លែងក្លាយ ទើបឃាត់ខ្លួនជាក់ស្តែងតែម្តង នាំយកទៅប្រគល់ឲ្យសមត្ថកិច្ច ។

សមត្ថកិច្ចសង្ឃក្លែងក្លាយខាងលើ បានប្រាប់ថា ពួកគេមិនមែនជាសង្ឃទេ ជាប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ តែ ដោយសារធ្វើការសំណង់ រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារ ទីសាធារណ: ដោយមានរ៉ឺម៉កព្រឹកឡើងមកដឹកចេញ ពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់ ទៅគ្រងជាស្បង់ចីវរតាមដងផ្លូវ រួចចុះដើរបិណ្ឌបាត ព្រោះធ្វើបែបនេះ រកលុយបានស្រួលណាស់។ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ៣នាក់ក្លែងបន្លំជាសង្ឃ និងម្នាម់ទៀតជាអ្នកសមគំនិត យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya