ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនជាតិ​កាណាដា​ម្នាក់ ឃាត់ខ្លួន​ពីបទ​ទិញ​ពេស្យាចារ​កុមារ ​

ជនជាតិ​កាណាដា​ម្នាក់ ឃាត់ខ្លួន​ពីបទ​ទិញ​ពេស្យាចារ​កុមារ ​

បាត់ដំបង​៖ កម្លាំង​នគរបាល ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត សហការ​ជាមួយ​អង្គការ​ការពារ​កុមារ​អន្តរជាតិ CPU បាន​ឃាត់ខ្លួន​បុរស​ជនជាតិ កាណាដា​ម្នាក់ ពីបទ​ទិញ​ពេស្យាចារ​កុមា​រលើ​ក្មេងប្រុស កាលពី​វេលា​ម៉ោង ០០​និង​១០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០១៤ នៅ​ចំណុច​សណ្ឋាគារ យីហោ «​ហាំង​ឡាយ​» ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង នាំយកមក​សាកសួរ រួច​កសាង សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​
​លោក​វរសេនីយ៍ទោ កុយ ហៀ​ង នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន សម្ងាត់​ថា មាន​ករណី​ទិញ​ពេស្យាចារ​លើ​កុមារ​រួចមក កម្លាំង​សមត្ថកិច្ច​បាន​សហការ ជាមួយ​អង្គការ​ការពា​រ​កុមារ​អន្តរជាតិ​CPU ធ្វើការ​ស៊ើបអង្កេត ឈានដល់​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ ជា​ជនបរទេស​មានឈ្មោះ VADIM SCOTT ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជនជាតិ​កាណាដា ជា​អ្នកទេសចរ ខណៈ​ជនសង្ស័យ កំពុង​ប្រព្រឹត្ត​អំពើ​អាស ទៅលើ​ក្មេងប្រុស​មាន​អាយុ​១៤​ឆ្នាំ ក្នុង​សណ្ឋាគារ​ខាងលើ និង​រស់នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ព្រែក មហាទេព​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង នាំយកមក​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​។​
​បើតាម​ក្មេងប្រុស​រងគ្រោះ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បានមក​បបួល​ខ្លួន ដើម្បី​រួមភេទ​(​បៀម​លិង្គ​) ក្នុង​សណ្ឋាគារ​ខាងលើ ដោយ ខ្លួន​ទារ​តម្លៃ ៤០​ម៉ឺន​រៀល តែ​ក្រោយពី​បានធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ឲ្យ​លុយ​ជនរងគ្រោះ តែ ៨.៩០០​រៀល​ប៉ុណ្ណោះ ក្រោយមក ស្រាប់តែ មាន​សមត្ថកិច្ច​មកឃាត់​តែម្តង​។​
​ជនសង្ស័យ​ត្រូវ សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ខាង​នគរបាល​អន្តោប្រវេសន៍ ទំនាក់ទំនង​ទៅ​ស្ថានទូត ដើម្បី​មក​ដោះស្រាយ​តាមច្បាប់​៕ ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya