ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » មកពី​ខេត្ត​ឌុប​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ត្រូវ​នាង​យក​ម៉ូតូ​ទៅ​បាត់​ ​

មកពី​ខេត្ត​ឌុប​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ត្រូវ​នាង​យក​ម៉ូតូ​ទៅ​បាត់​ ​

ភ្នំពេញ ៖ កាលពី​វេលា ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះសំណាក់​យីហោ​រិទ្ធី​ហេង​១ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ដែល​ចាញ់បោក​ស្រី​ស្នេហ៍ អស់​ម៉ូតូ​មួយគ្រឿង​នោះ​ឈ្មោះ នុត ស៊ី​សុ​ម៉ន អាយុ​២៥​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។
​ម៉ូតូ​ដែល​បាត់​នោះ​ម៉ាក​ហុងដា​សេ​១២៥  ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ រីឯ​នារី​ជា​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ផាន់​ណា អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ មិនដឹង​ស្រុកកំណើត​នោះទេ ។​
មុនពេល​កើតហេតុ​ខ្លួន​បាន​ធ្លាប់​ស្គាល់​នារី​នេះ​រយៈពេល​២-៣​ខែ​មក ហើយ ទាំង​ធ្លាប់​ដើរលេង និង​ចូល​ផ្ទះសំណាក់​ជាមួយគ្នា​ទៀតផង ។ រ​ហួត​ក្រោយមក​នារី​ជា​ជនសង្ស័យ​បានធ្វើការ​នៅ​ភ្នំពេញ ចំណែក​ខ្លួន​ធ្វើការ​នៅ​ស្រុកកំណើត ស្រាប់តែ​មកដល់​ថ្ងៃកើតហេតុ​ខ្លួន​និង​នារី​សង្ស័យ​បាន​ទូរស័ព្ទ​ណាត់គ្នា ដើម្បី​ជិះ​ម៉ូតូ​ដើរលេង ។ ពេលនោះ​នារី​សង្ស័យ​បាន​បបួល​ខ្លួន​ចូល​ផ្ទះសំណាក់​យីហោ​ខាងលើ​នៅវេលា ម៉ោង​២​រហូតដល់​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ មករា ។ ពេល​ចូល​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​ចូលក្នុង​បន្ទប់ទឹក​ដើម្បី​ងូតទឹក ស្រាប់តែ​ចេញពី​ក្នុង​បន្ទប់ទឹក​វិញ​មិនឃើញ​នារី​សង្ស័យ​នោះទេ និង​បាត់​ម៉ូតូ​របស់ខ្លួន​ទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើលឆោឡោ​ពេញ​ផ្ទះសំណាក់​ខាងលើនេះ ។ ភ្លាមៗ​នោះ​ខ្លួន​ជា​ជនរងគ្រោះ​បាន​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី ជូ​យ​អន្តរាគមន៍​តាម​ចាប់​នារី​សង្ស័យ​មក​ម៉ូតូ​មកវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya