ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សុខ​សុ​ដា​រ៉ា មេ​គយ​ខេត្តសៀមរាប​ និង​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​គឺ​តែមួយ ​

លោក​សុខ​សុ​ដា​រ៉ា មេ​គយ​ខេត្តសៀមរាប​ និង​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​គឺ​តែមួយ ​

សៀមរាប​៖ សកម្មភាព​ចរាចរ​ប្រេងសាំង​គេចពន្ធ​ចូលមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​នេះ រួមទាំង​ទំនិញគេចពន្ធ គ្រប់បែបយ៉ាង មិនមែន​ទើបតែ​កើតមាន​នោះទេ​គឺ​បាន​កើតមាន​ជា​យូរណាស់​មកហើយ​ដូច្នេះ​លោក​សុខ​សុ ដា​រ៉ា​គាត់​កំពុងតែ​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេល​ចំណូល​ពន្ធ​ចូល​រដ្ឋ បាន​តិចតួច​ឯ​ចំណូល​ចូល​ហោប៉ៅ​បាន​ច្រើន​ដូច​ការរំពឹងទុក​កាល​គាត់​ជា អនុប្រធាន​។
​មន្ត្រី​គយ​ម្នាក់​បាន​បង្ហើប​ឲ្យ​អរិយធម៌​ដឹង​កាល​ពេល​ថ្មីៗ​នេះ​ថា កាលពីមុន​លោក​សុខ​សុ​ដា​រ៉ា​ជា​អនុប្រធាន អង្គភាព​សាខាគយ​និង រដ្ឋាករ ខេត្តសៀមរាប ប៉ុន្តែ​គាត់​មាន​ឥទ្ធិពល​ខ្លាំង​នរណាៗ​ក៏​ស្គាល់​លោក​អនុប្រធាន​នេះដែរ ចំណែក​ប្រធាន​ចង់​ឲ្យ​លោក​អនុប្រធាន​ម្នាក់នេះ​ឲ្យ​រស់​តែមួយ ពោលគឺ​លោក​ប្រធាន​ដូច​ទីងមោង​តែប៉ុណ្ណោះ​។
​មន្ត្រី​គយ​បន្ថែមថា​ដោយ​អំណាច​របស់លោក​សុខ​សុ​ដា​រ៉ា​ខ្លាំង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នារ​ចូលរួម​ស្វាគមន៍​
​គាត់​នៅ​ថ្ងៃ​ឡើង​ឋានៈ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​គណៈប្រតិភូ​ក៏​ដូច​បណ្ដា​មន្ត្រីរាជការ​ថា​ពិតជា​អស្ចារ្យ​ណាស់​លោក​ប្រធាន​ថ្មី សំបូរ​អាជីវករ​រក​ស៊ី​ទំនិញគេចពន្ធ​អបអរសាទរ​។
​សមត្ថកិច្ច​នៅ​ផ្លូវ​លេខ​៦៧​ហៅ​ផ្លូវ​ហាយវ៉េ​បាន​និយាយ​ឲ្យ​កាសែត​អរិយធម៌​ដឹងថា​នៅ​ផ្លូវ​១​ខ្សែ នេះ​មាន​រថយន្ត​កូរ៉េ​២​តោន​កន្លះ​ទៅ​៥​តោន​បាន​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ​ក្នុង​១​យប់ៗ​មិន​ក្រោម​១០​គ្រឿង​នោះទេ​ចេញពី​ច្រក​ជាំ​ស្រ​ង៉ាំ​ស្រុក អន្លង់វែង​សំដៅ​ចូល​ក្រុង​សៀមរាប​ដាក់​នៅតាម​ឃ្លាំង​ដើម្បី​បន្ត​ចែកចាយ​តាម ស្រុក​។
​ចំណែក​សមត្ថកិច្ច​នៅ​ផ្លូវ​លេខ​៦៨​ក៏បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា​មាន រថយន្ត​កូរ៉េ​ធំៗ​ដឹក​សាំង​គេចពន្ធ​មកពី​ច្រក​អូ​ស្មាច់​មិន​ក្រោម​១០ គ្រឿង​នោះទេ​ដែល​ត្រូវ​ចូលទៅ​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​មិនត្រូវ​បាន​មេ​គយ រូបនេះ​ធ្វើការ​បង្ក្រាប​នោះឡើយ​។
​មន្ត្រី​គយ​ខេត្តសៀមរាប​បាន​និយាយថា​ការ​បើកដៃ​ឃុបឃិត​ឲ្យ​ឈ្មួញ ដឹកទំនិញ​និង​សាំង​គេចពន្ធ​គឺជា​ការបាត់បង់​ថវិកា​ចូល​រដ្ឋ​ក្នុង​១ ឆ្នាំៗ​រាប់លាន​ដុល្លារ​ហើយ​លុយ​ទាំងអស់​នោះបាន​ធ្លាក់ចូល​ទៅក្នុង​ហោប៉ៅ​មន្ត្រី​មួយ ក្ដាប់​តូច​ដែល​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ ហើយ​ទំនិញគេចពន្ធ​នោះ​ពួកគេ​ឃើញនឹងភ្នែក​ដែរ តែ​មិន​ហ៊ាន​ចាប់​ទេ ដោយសារតែ​គ្មាន​បញ្ជា​ពី​លោក​អនុប្រធាន​រូបនេះ​។
​ប្រភព​បាន​បញ្ជាក់ថា​ក្នុង​អាណត្តិ​ទី​៥​នេះ​ប្រមុខ​រាជរដ្ឋាភិបាល បានធ្វើការ​កំណែទម្រង់​ស៊ី​ជំរៅ​មិន​ឲ្យ​មន្ត្រី​ណា​ម្នាក់​ប្រព្រឹត្ត​នូវ អំពើពុករលួយ​នោះទេ​បើ​ប្រព្រឹត្ត​នឹងត្រូវ​ចាប់ខ្លួន​តែម្ដង​។
​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​បង្ហាញ នូវ​ស្នាដៃ​ចាប់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ​ខណៈ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ទិច​តៀន​ថា​គយ​ជា​អ្នកប្រព្រឹត្ត​នូវ អំពើពុករលួយ​ធំជាងគេ​។
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការគាំទ្រ ជានិច្ច​ចំពោះ​ចំណាត់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​កន្លងមក​បាន ចាប់ខ្លួន​មន្ត្រី​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដាក់ពន្ធនាគារ​ដូច្នេះ ពួកគាត់​ចង់ឃើញ​អង្គភាព​មួយ​នេះ​ចាប់ខ្លួន​មន្ត្រី​គយ​ផង​៕ ដោយ​៖ ព្រហ្ម វិ​លៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya