ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ព័ត៌មានលំអិត! ករណីគ្រោះក្រទ្បាប់រថយន្តឆេះ នៅបាត់ដំបង

ព័ត៌មានលំអិត! ករណីគ្រោះក្រទ្បាប់រថយន្តឆេះ នៅបាត់ដំបង

បាត់ដំបង ៖ ករណីរថយន្តឈ្នួលដឹកភ្ញៀវឡើងភ្នំមួយគ្រឿង បានក្រទ្បាប់ ត្រង់ចំណុចលើខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី ថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០១៩ ។ រថយន្តនេះ បានជួប គ្រោះថ្នាក់ អំទ្បុងពេលធ្វើដំណើរដឹកភ្ញៀវ ត្រឡប់ចុះមកក្រោមវិញ បណ្ដាល ឲ្យក្រឡាប់ និងឆេះរថយន្ត របួសមនុស្ស ១០នាក់ (ស្រាល០៦នាក់ ធ្ងន់ ០៤នាក់)

តៃកុងរថយន្តឈ្មោះ សេង សុភាព (ហៅអ៊ួ) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៏ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2A-3420។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ខេត្តបាត់ដំបង តាមរថយន្តឯកជន ចំណែកអ្នកបើកបរ នៅរសៀលនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ។ សូមបញ្ជាក់ ៖ អ្នកដំណើរនៅលើរថយន្តទាំងអស់ គឺសុទ្ធសឹងតែជា ពលរដ្ឋខ្មែរទាំងអស់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya