ភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវលេខ២៧១ មុខផ្ទះលេខ៦៧៨ ក្នុងភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យជាចោរឆក់ខ្សែ.កម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់បានវាយ ទាត់ធាក់ ឡើងទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ.កពីនារី២នាក់បងប្អូនដែលកំពុង ជិះម៉ូតូបានសម្រេច ហើយជិះបានចម្ងាយប្រមាណ១០០ម៉ែត្រ ហើយជនរងគ្រោះជិះដេញទាន់ និងស្រែកឆោឡោត្រូវប្រជាពលរដ្ឋចាប់បាននិងវាយទ្រមខ្លួន ទើបប្រគល់ ឱ្យនគរបាល ។
ជនសង្ស័យមានឈ្មោះ លឿង វាសនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងបក្ខពួកម្នាក់ទៀតឈ្មោះ តឿ រត់គេចខ្លួន ។ ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-2634 ។ ចំណែកនារីរងគ្រោះឈ្មោះ ហាក់ សម្ពស្ស អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ និងឈ្មោះ ហាក់ សុភា អាយុ២១ឆ្នាំ (ជាបងប្អូនបង្កើតនឹងគ្នា)ស្នាក់នៅភូមិជ្រៃរលើង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ។ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0824 ។ ខ្សែកដែលជនសង្ស័យឆក់នោះខ្សែ.កប្លាទីន ទម្ងន់៤ជី ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាន ប្រគល់ជូនជនរងគ្រោះវិញ៕